ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ព្រោះរញ្ជួយដីនៅទីបេ កើនឡើងដល់ ១២៦នាក់ របួស ១៨៨នាក់
មនុស្សសរុបចំនួន ១២៦នាក់ ត្រូវបានគេអះអាងថាបានបាត់បង់ជីវិត និង១៨៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ នៃប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/20250108a1beee2e00154f05aa7931de60545884_XxjwshE007001_20250108_CBMFN0A002.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ភូមិចំនួន៣៧ និងប្រជាជនប្រមាណ ៦ ៩០០នាក់ បានរងផលប៉ះពាល់នៅក្នុងគ្រោះរញ្ជួយដីដ៏កាចសាហាវមួយនេះ។
រដ្ឋាភិបាលតំបន់ទីបេ បានប្រកាសថា ការស្ទង់មតិបឋមបង្ហាញថា ផ្ទះចំនួន ៣ ៦០៩ខ្នង បានដួលរលំ ដោយបន្ថែមថា អ្នកជាប់គាំងខ្លួនចំនួន ៤០៧នាក់ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្រុកដែលរងផលប៉ះពាល់ជាង ៣ម៉ឺននាក់ត្រូវបានបម្លាស់ប្ដូរទីលំនៅ។
ការស្វែងរកជនរងគ្រោះដែលជាប់គាំងខ្លួននៅកំពុងបន្ត ហើយក្រុមអ្នកជួយសង្រ្គោះក៏កំពុងប្រជែងគ្នានឹងពេលវេលា ដើម្បីរៀបចំតង់សម្រាប់អ្នកដែលផ្លាស់ប្តូរទីលំនៅ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថានឹងធ្លាក់ចុះដល់ដក ១៧អង្សាសេ។
សូមបញ្ជាក់ថា តំបន់ទីបេ ស្ថិតនៅលើខ្សែបណ្តោយនៃផ្ទាំងតិចតូនិកឥណ្ឌានិងអឺរ៉ូស៊ី ដែលតែងកើតមានសកម្មភាពរញ្ជួយយ៉ាងញឹកញាប់។
ជាក់ស្តែង ការរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ នៅក្បែរទីក្រុង កដ្ឋមណ្ឌូ នៃប្រទេសនេប៉ាល់ បានសម្លាប់មនុស្សជិត ៩ ០០០នាក់ និងរបួសជាង ២០ ០០០នាក់៕
ដោយ៖ ឈាង
ចុចអាន៖ រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច