Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភព​អង់គ្លេសចេញការ​ព្រមាន​អំពី​ទឹកជំនន់​ធ្ងន់ធ្ងរ​បន្ថែមទៀត​​

បានផុស

នៅ

ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបានលេបត្របាក់ផ្នែកខ្លះនៃប្រទេសអង់គ្លេស និងការ​ធ្លាក់​ព្រិលបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនបីត្រូវបិទជាបណ្ដោះអាសន្នកាលពីថ្ងៃអង្គារ។ លើសពីនេះ អាកាសធាតុសើមនិងព្រិលទឹកកក ដែលត្រូវបានគេរំពឹងថា នឹង​អូសបន្លាយ​ពេលមួយថ្ងៃទៀត ដោយ​​​បង្កភាពវឹកវរក្នុងការធ្វើដំណើរដែលបានញាំញីចក្រភពអង់គ្លេសនៅដើមឆ្នាំនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានអំពីទឹកជំនន់បន្ថែមទៀត​ ខណៈដែលទឹកទន្លេបានជន់លិច និងបន្តជន់លិចភូមិ និងដីស្រែចំការជា​ច្រើន​រួច​ទៅ​ហើយ​។ ក្នុងនោះការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរដែលបង្ហាញពីលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិតត្រូវបានចេញសម្រាប់ទន្លេ Soar ក្នុងទីក្រុង Leicestershire ជាកន្លែងចតរថយន្តជាច្រើនស្ថិតនៅលើវាលទំនាបទឹកជំនន់។

ខ្សែរថភ្លើង និងផ្លូវសំខាន់ៗមួយចំនួនក៏ត្រូវបានបិទ​អំឡុង​ពេល​នេះ ដោយសារតែអាកាសធាតុសើម និងព្រិលធ្លាក់​ ដែលបាន​បង្កការរំខាននៅភាគខាងជើងនៃប្រទេសអង់គ្លេស និងប្រទេសស្កុតឡែន។ ផ្លូវរបស់អាកាសយានដ្ឋានក្នុងទីក្រុង Manchester​​ និង Liverpool នៅភាគពាយព្យនៃប្រទេសអង់គ្លេស និងទីក្រុង Aberdeen នៅភាគឦសាននៃប្រទេសស្កុតលែន ត្រូវបិទ​​ចរាចរណ៍​ផ្នែក​ខ្លះ​ដើម្បីសម្អាតព្រិល។

តាំងពីថ្ងៃចន្ទមក មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះពី​ទឹកជំនន់​លិច​ផ្ទះ​សម្បែង​ និងរថយន្តជាច្រើនជាប់គាំងនៅតំបន់ Midlands ហើយសាលារៀនរាប់រយត្រូវបានបិទក្នុងថ្ងៃដំបូងចូលរៀននៅឆ្នាំនេះនៅក្នុងតំបន់ភាគខាងជើងនៃចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា តំបន់ភាគច្រើននៃចក្រភពអង់គ្លេសបានរងការវាយប្រហារដោយខ្យល់បក់ខ្លាំង និងទឹកភ្លៀងដែលបានវាយប្រហារតាំងពីមុនថ្ងៃចូលឆ្នាំថ្មី បានបំផ្លាញការបាញ់បង្ហាញកាំជ្រួចជាច្រើន និងរារាំងការប្រារព្ធពិធីផ្សេងៗទៀត។ ជាមួយគ្នានេះសហគមន៍ជាច្រើនបានប្រឈមមុខនឹងការជន់លិចយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះមក​៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥៩ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម