Connect with us

ព័ត៌មានជាតិ

អង្គុយជុំគ្នាអាំងភ្លើងបំបាត់រងានាពេលព្រឹក នៅតែជាទម្លាប់មួយរបស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី

បានផុស

នៅ


ធាតុអាកាសនៅក្នុងខេត្តរតនគិរី កំពុងចុះត្រជាក់ ធ្វើឱ្យប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិច បាននាំគ្នាទៅទិញអាវរងាយកមកពាក់ដណ្តប់ខ្លួនឱ្យកក់ក្តៅ។ ជាមួយនឹងការសម្រុកទិញអាវរងាពាក់នេះ គេក៏នៅតែសង្កេតឃើញផងដែរថា ជនជាតិដើមភាគតិចមួយចំនួននៅខេត្តរតនគិរី នៅតែរក្សាទម្លាប់អង្គុយជុំគ្នាអាំងភ្លើងនៅមុខផ្ទះ ក្រោយផ្ទះ ឬចំហៀងផ្ទះនាព្រឹកព្រលឹម ដើម្បីបំបាត់ស្ថានភាពរងាមុនចេញទៅប្រកបរបរធ្វើស្រែចម្ការរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ព្រឹកព្រលឹម ជនជាតិដើមភាគតិចខេត្តរតនគិរី បានបង្កាត់ជាភ្លក់ភ្លើង នាំគ្នាមកជួបជុំគ្នា អាំងភ្លើង បានជាកម្តៅរាងកាយកាត់បន្ថយភាពត្រជាក់ដោយសារទឹកសន្សើម និងជំនោររងាកាលពីយប់។ មិនថា មនុស្សចាស់ ឬក្មេងនោះទេ ការធ្វើរបៀបនេះ គឺមុននឹងចេញទៅធ្វើស្រែចម្ការ។ ការអង្គុយជុំគ្នាអាំងភ្លើងពេលព្រឹក ដើម្បីបំបាត់រងានៅតែជាទម្លាប់របស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី។

យោងតាមការជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម អាកាសធាតុចុះត្រជាក់នៅពេលព្រឹក ដោយសារសម្ពាធខ្ពស់មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ គឺនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ សម្រាប់ខេត្តរតនគិរី នៅពេលព្រឹកឡើង ចាប់ពីម៉ោង ១៖០០ ព្រឹក ដល់ ម៉ោង ៩៖០០ ព្រឹក ត្រជាក់បន្តិច។

អាកាសធាតុចុះត្រជាក់នេះ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី បាននាំគ្នាទៅទិញអាវរងាពាក់ឱ្យកក់ក្តៅ។ អាជីវករផ្សារបានលុង បានលើកឡើងថា គាត់លក់ខោអាវ ដោយបោះដុំពីភ្នំពេញតាមក្រុមហ៊ុនវិរៈប៊ុនថាំ មកលក់នៅផ្សារជាតម្លៃរាយចន្លោះពី ១០ ០០០ រៀល ទៅ ៣០ ០០០ រៀល តាមប្រភេទសាច់ក្រដាតខោអាវ។ អាជីវករថា នៅពេលព្រឹក តែងតែមានប្រជាពលរដ្ឋនាំគ្នាសម្រុកទិញខោអាវ សម្រាប់ទុកពាក់នៅពេលយប់ អ្នកខ្លះត្រៀមទាំងស្រោមជើង និងស្រោមដៃថែមទៀតផង។ ការទិញខោអាវរងានេះ គឺទុកសម្រាប់ពាក់រហូតដល់បញ្ចប់ខែកក្តិក ពីព្រោះការធ្លាក់ខ្យល់ និងរងាពីទិសខាងជើងនេះ ឥទ្ធិពលធាតុអាកាសនេះ អាចបណ្តាលឱ្យសុខភាពកើតជំងឺផ្តាសាយ និងគ្រុនក្តៅ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

អង្គុយជុំគ្នាអាំងភ្លើងបំបាត់រងានាពេលព្រឹក នៅតែជាទម្លាប់មួយរបស់ជនជាតិដើមភាគតិចមួយចំនួននៅក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសាហាវ កំពុងរាលដាលខ្លាំង

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា-ឥណ្ឌូនេស៊ី ចង់បង្កើនពាណិជ្ជកម្មអង្ករ និងអាហារហាឡាល់

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងឧស្សាហកម្មបន្ថែមសេវាឌីជីថលចំនួន៧ ដើម្បីផ្ត​ល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានជាតិ២៤ នាទីutes មុន

ការដ្ឋាន​សាងសង់​ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ) វឌ្ឍនភាព​​សម្រេច​បាន​​ជាង ៤%

Sokha Hotels

ព័ត៌មានពេញនិយម