Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ សមាជិក​ណាតូ គួរ​បង្កើន​ប្រាក់​ការពារ​ជាតិ​ឲ្យ​ដល់ ៥% នៃ GDP

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានជំរុញសមាជិកណាតូឲ្យ​បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយគូសបញ្ជាក់ការអះអាងជាយូរមករបស់​លោក​ថា ពួកគេកំពុងចំណាយតិចសម្រាប់ការការពាររបស់សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិក​ដែល​ជិត​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ បានប្រាប់អ្នកយកព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៥​ថា សមាជិក​ណាតូ​ទាំង​អស់ អាច​មាន​លទ្ធភាព​ក្នុង​ការ​បង្កើន​ថវិកា​ការការពារ​ជាតិ​របស់​ពួក​គេ​ឲ្យ​ដល់ ៥ភាគរយ មិនមែន​ ២ភាគរយ ដូច​ពេល​បច្ចុប្បន្ន​នោះ​ទេ។

ប្រទេស​​ចំនួន​៣២ ដែល​ជា​សមាជិក​​ណាតូ ក្នុងឆ្នាំ​២០២៣ បាន​កំណត់កម្រិតអប្បបរមាសម្រាប់ការចំណាយលើវិស័យការពារជាតិចំនួន ២% នៃផលិតផលក្នុងស្រុកសរុប។

លោក ត្រាំ បាន​រិះគន់​ជា​យូរ​ណាស់​មក​ហើយ​ទៅ​លើ​អង្គការ​ណាតូ ហើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២៤ លោក​បាន​គំរាម​ជា​ថ្មីម្ដង​ទៀត​ថា​ អាមេរិក​នឹង​ចាកចេញពីសម្ព័ន្ធភាព​អង្គការ​មួយ​នេះ បើសមាជិក​នីមួយៗ​មិនបង្កើនការចំណាយ​ការ​ការពារ​ជាតិ​របស់​ខ្លួន។

លោក ត្រាំ មិនមែនជា​បុគ្គល​តែ​ម្នាក់​គត់ ដែលអំពាវនាវ​​បែប​នេះ​ទេ។ តួ​យ៉ាង​ដូចជា ប្រធានអង្គការណាតូលោក Mark Rutte ក៏​បាននិយាយដូចគ្នាកាលពីខែមុនថា​៖ «យើងនឹងត្រូវការច្រើនជាង​២​ភាគរយ»។

លោក Rutte ក៏បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុបមិនបា​ន​ត្រៀម​ខ្លួន សម្រាប់ការគំរាមកំហែងនៃសង្គ្រាមនាពេលអនាគតជាមួយរុស្ស៊ី​ឡើយ ដោយ​លោក​អំពាវនាវឲ្យពួកគេ​ត្រូវ​បង្កើន​ការចំណាយលើវិស័យការពារជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៨ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១៦ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម