សេដ្ឋកិច្ច
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC គ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៥
គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំនៅកម្ពុជារបស់ក្រុមហ៊ុនសិង្ហបុរី CSNC នៅក្នុងខេត្តកំពង់ធំ សម្រេចបានការសាងសឹងតែ ១០០% នឹងត្រៀមដាក់ឱ្យដំណើរការនៅដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៤០ តោនក្នុងមួយថ្ងៃ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ នេះថា ដំណើរការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC គ្រោងបញ្ចប់នៅដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខ។
លោក ស៊ុយ កុកធាន ប្រាប់ថា៖ «ឥឡូវនេះ យើងនៅតែចាក់បេតុងបាតក្រោម និងជញ្ជាំង ដែលការចាក់បេតុងនឹងចាប់ផ្ដើម ២ ថ្ងៃទៀត ហើយនៅពេលរោងចក្រដំណើរការ គឺយើងប្រមូលទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ កសិករ និងអ្នកប្រមូលទិញមួយចំនួន ខណៈរោងចក្រនឹងធ្វើការកែច្នៃផង និងនាំចេញផង»។
រោងចក្រ CSNC មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៤០ តោនក្នុងមួយថ្ងៃ ឬស្មើនឹង ១ ម៉ឺន ២ ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្តែ ក្រុមហ៊ុននេះ ចង់បន្ថែមការទិញគ្រាប់ពាក់កណ្ដាលសម្រេចពីសហគ្រាសក្នុងស្រុក ដើម្បីយកទៅកែច្នៃ បន្តលក់ទៅក្រៅប្រទេស ដែលក្រុមហ៊ុននេះ មានទីផ្សារលក់រាយនៅប្រទេសចិន និងអឺរ៉ុប។
ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។
រោងចក្រនេះ សាងសង់នៅលើផ្ទៃដីសរុប ១៤ ហិកតា ដោយមានផ្ទៃដីចាក់សាបទំហំ ៦ ហិកតា និងឃ្លាំងស្តុក មួយចំនួន ដែលត្រូវការកម្លាំងពលកម្មជិត ២០០ នាក់។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ