Connect with us

ជីវិតកម្សាន្ដ

Zendaya និង Tom អាចភ្ជាប់ពាក្យហើយ ក្រោយឃើញចិញ្ចៀនពេជ្រដ៏ធំសម្បើមលើដៃ

បានផុស

នៅ

សារព័ត៌មានអាមេរិកបានរាយការណ៍កាលពីថ្ងៃច័ន្ទអំពីពាក្យចចាមអារ៉ាមនៃការភ្ជាប់ពាក្យរបស់ Zendaya និង Tom Holland បន្ទាប់ពីនាងបង្ហាញខ្លួននៅក្នុងកម្មវិធី Golden Globe Awards។ តួស្រីក្នុងរឿង Challengers បង្ហាញស្ទាយងាកមុខចេញជាមួយនឹងលើកម្រាមដៃ ខណៈដែលទស្សនិកជនចាប់អារម្មណ៍ចិញ្ចៀនពេជ្រនៅលើដៃឆ្វេងរបស់នាង។

នៅក្នុងកម្មវិធី សម្លៀកបំពាក់របស់ Zendaya ដែលជាឈុតអាវទ្រនាប់សូត្រពីរជាន់របស់យីហោ Louis Vuitton គឺមិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែវាគឺជាវត្តមានដែលមិននឹកស្មានដល់នៃចិញ្ចៀនដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកសារព័ត៌មានដូចគ្នា។ ចិញ្ចៀនដែលមើលទៅដូចជាពេជ្រ បានផ្ទុះការជជែកគ្នានៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានប៉ាន់ស្មានថា Zendaya បានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាងគឺ Tom Holland រួចហើយ។

ក្រៅ​ពី​លើ​ចិញ្ចៀន អ្នក​គាំទ្រ​ក៏​បាន​កត់​សម្គាល់​ឃើញ​ស្នាម​សាក់​តូច​មួយ​នៅ​លើ​ខ្លួន​របស់ Zendaya ដែល​នៅ​ពី​ក្រោម​អាវ​ទ្រនាប់​របស់​នាង។ ស្នាមសាក់នេះហាក់ដូចជាអក្សរតូច T ដែលមនុស្សជាច្រើនជឿថាជាជាឈ្មោះមិត្តប្រុស។

ទោះបីជាយ៉ាងណា គូស្នេហ៍តារាសម្ដែងក៏មិនទាន់បញ្ជាក់ជាផ្លូវការអំពីការភ្ជាប់ពាក្យរបស់ពួកគេដែរ ការរួមផ្សំនៃចិញ្ចៀនពេជ្រ និងស្នាមសាក់បានធ្វើឲ្យអ្នកគាំទ្រមានភាពច្របូកច្របល់ និងគ្រប់គ្នាមានការងឿងឆ្ងល់ថា តើ Zendaya និង Holland ឈានជើងគ្នាជាផ្លូវការហើយឬនៅ?

គួរបញ្ចាក់ថា គូស្នេហ៍មួយគូនេះ បានណាត់ជួបគ្នាតាំងពីឆ្នាំ ២០២១ ហើយនាំឲ្យទំនាក់ទំនងរបស់ពួកគេទៅកម្រិតបន្ទាប់ក្នុងអំឡុងពេលបុណ្យណូអែលដ៏កក់ក្ដៅជាមួយគ្នា។ ក្រោយមក តារា​សម្ដែង​ប្រុស​​វ័យ ២៨ ឆ្នាំ​បាន​លុត​ជង្គង់​ម្ខាង​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​យ៉ាង​ខ្លាំងនៅ​ផ្ទះ​គ្រួសារ​របស់ Zendaya លើទឹកដី​សហរដ្ឋ​អាមេរិក។​ គូស្នេហ៍ដែលបានជួបគ្នាក្នុងឈុតរឿង “Spider-Man: Homecoming” គឺជាគូស្នេហ៍មួយក្នុងចំណោមគូស្នេហ៍ដែលស្រលាញ់បំផុតរបស់ហូលីវូដ ៕

រូបភាព៖REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖REUTERS
រូបភាព៖REUTERS

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងចំណោមកាបូបប្រេនទាំងអស់ Rihanna ថាស៊ូស្លាប់ រើសយកតែយីហោមួយគត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម