Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារ វេទិការាជរដ្ឋាភិបាល-ឯកជន

បានផុស

នៅ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចទទួលស្គាល់​គណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ​កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិ​បាល​បានដាក់ចេញនូវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ៗចម្បៗចំនួន១១។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា វិធានការជាងពាក់កណ្ដាលត្រូវបាន​សម្រេច​ត្រឹម​​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ ដែលមានវឌ្ឍនភាពល្អប្រសើរ។

វិធានការទាំងអស់សុទ្ធតែត្រូវបានចាប់ផ្ដើមអនុវត្តដោយនៅក្នុងនោះមានវិធានការយ៉ាងតិចមួយ ត្រូវ​​បានសម្រេចពេញលេញដដោយក្រសួង ស្ថាប័នភាគច្រើន ខណៈក្រសួង ស្ថាប័នពន្លឿនបញ្ចប់​ការអនុវត្ត​វិ​ធានការទាំងនោះ។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍កាលពីពេលថ្មីៗនេះ នូវការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជន​ក្នុង​ការ​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែ​ទម្រង់សំខាន់ៗ ដែល​ពុំមែនគ្រាន់តែ ជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់នាំមកនូវ​អត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ធុរកិច្ច និងការវិនិយោគទូទាំងប្រទេស។

លទ្ធផលបានពីការផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដោយទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ឱ្យកាន់តែមានជវភាព អំណោយផល ទាក់ទាញប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកដឹកសត្វក្រពើងាប់ជិត២០ក្បាលទៅបោះ​ចោល​ក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៨ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

Sokha Hotels

ព័ត៌មានពេញនិយម