Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trudeau ជំទាស់​ដាច់​អហង្ការ​ដែល ត្រាំ ចង់​បាន​កាណាដា​ធ្វើ​ជា​រដ្ឋ​ទី​៥១​របស់​អាមេរិក

បានផុស

នៅ

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រធានាធិបតី​ទើប​ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោក​អាចប្រើ «ការ​បង្ខំ​ផ្នែក​សេដ្ឋកិច្ច» ដើម្បីធ្វើឲ្យ​​កាណាដាក្លាយជារដ្ឋទី​៥១​របស់សហរដ្ឋអាមេរិក។

លោក Donald Trump និង​លោក Justin Trudeau (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Trudeau បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៥​ថា មិនមាន​ឱកាស​សូម្បី​តែ​បន្តិច​ដែល​ប្រទេស​របស់​លោក​នឹងក្លាយជាផ្នែកមួយ​របស់​អាមេរិក។

នាយករដ្ឋមន្ត្រីកាណាដា បានបន្ថែមថា៖ «បុគ្គលិក និងសហគមន៍នៅក្នុងប្រទេសរបស់យើងទាំងពីរ ទទួលបានអត្ថប្រយោជន៍ពីការធ្វើជាដៃគូពាណិជ្ជកម្ម និងសន្តិសុខធំបំផុតរបស់គ្នាទៅវិញទៅមក»។

ប្រតិកម្មរបស់លោក Trudeau ធ្វើ​ឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ ត្រូវបានគេសួរថាតើគាត់​កំពុងពិចារណាប្រើប្រាស់កម្លាំងយោធា ដើម្បីទទួលបានកាណាដាដែរឬទេ។ លោក ត្រាំ បានតប​ប្រាប់​អ្នកយកព័ត៌មានថា លោក​នឹង​មិន​ប្រើ​កម្លាំង​យោធា​ទេ ប៉ុន្តែ​ជា​​ការ​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​លើ​កាណាដា​ទៅ​វិញ។

លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយ​បានប្រាប់​ថា ព្រំដែនគ្រាន់​តែ​ជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។

លោកបានរៀបរាប់​ថា៖ «អ្នក​ដក​ខ្សែបន្ទាត់ដែលគូរដោយសិប្បនិម្មិតនោះ ហើយមើល​ថាតើវា​ដូចអ្វី។ វាក៏នឹងល្អជាង​មុន​សម្រាប់សន្តិសុខជាតិផងដែរ។ កុំភ្លេចថា ជា​មូលដ្ឋាន ​យើងការពារប្រទេសកាណាដា»។ បន្ថែម​ពី​នេះ លោក​អះអាងថា អាមេរិកគឺជា ឧបត្ថម្ភធន​ដល់​កាណាដាក្នុង​កម្រិត ២០០​ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ឱនភាពពាណិជ្ជកម្មសរុបរបស់​អាមេរិកនៅក្នុងទំនិញ និងសេវាកម្មជាមួយកាណាដា មានចំនួន ៤០,៦​ពាន់លានដុល្លារក្នុងឆ្នាំ​២០២៣។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។ ឱនភាព​នេះ ត្រូវបានជំរុញដោយការនាំចេញថាមពល ដោយ​អាមេរិកទិញប្រេងឆៅ​ពី​កាណាដាច្រើនជាង ៤​លានបារ៉ែលក្នុងមួយថ្ងៃៗក្នុងអំឡុងពេលប៉ុន្មានខែ​កន្លង​ទៅ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម