Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប ស្តាយក្រោយដែលមិនទាន់បានបំពេញបំណងមួយឲ្យតារារ៉េប Ruthko

បានផុស

នៅ

តារា​ចម្រៀង​រ៉េប​រៀមច្បង លោក ចាន់ សំណាង ហៅ ឌី​ជេ ក្តិប បង្ហាញ​អារម្មណ៍​សោកស្ដាយ និង​សុំទោស​ដល់​វិញ្ញាណក្ខន្ធ​តារា​រ៉េប Ruthko ដែល​ខ្លួន​មិន​ទាន់​បាន​បំពេញ​បំណង​រឿង​មួយ​ឲ្យ​ផង ក៏​ស្រាប់​តែ Ruthko បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ចោល​ទាំង​អាល័យ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៥ នេះ សព​របស់​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ លោក RuthKo ត្រូវ​បាន​រៀបចំ​ពិធី​បូជា​តាម​ប្រពៃណី​ហើយ ដោយ​បន្សល់​ទុក​នូវ​ក្តី​សោកសង្រេង និង​ភាព​សោកសៅ​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ សិល្បករ-សិល្ប​ការិនី ព្រមទាំង​អ្នកគាំទ្រ​របស់​លោក​ជាច្រើន​ទៀត។

ដោយឡែក​សម្រាប់ ឌី​ជេ ក្តិប ដែល​ជា​រៀមច្បង​សិល្បៈ ក្រៅពី​ការ​សម្តែង​អារម្មណ៍​សោកស្ដាយ លោក​ក៏​បាន​រៀបរាប់​ថា «បើ​មាន​ឱកាស បង​នឹង​បំពេញ​ក្តី​បំណង ១ នោះ របស់​ប្អូន ជូន​ប្អូន ទោះបីជា​ប្អូន​មិន​នៅ ក៏​សំឡេង​របស់​ប្អូន​នៅ​មាន​ជាមួយ​បង​ជានិច្ច»។

តារា​ចម្រៀង​រូប​នេះ​បញ្ជាក់​ទៀត​ថា «សុំទោស​ដែល​បង​មិន​បាន​បំពេញ​បំណង​ប្អូន​ភ្លាមៗ ពេល​ដែល​ប្អូន​ស្នើ​សុំ (​ទើប​ធ្វើ​ឲ្យ​ក្នុង​ពេលនេះ​បង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​)»។ ដំណឹង នៃ​ការ​ស្លាប់​របស់​តារា​រ៉េប លោក ដា​វិ​ឌ​ឬ​ទ្ធី​រុ​ទ្រ ហៅ RuthKo បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រួម​អាជីព និង​អ្នកគាំទ្រ​ជាច្រើន សម្តែង​ក្តី​ស្លុតចិត្ត និង​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​ធនធាន​អ្នក​សិល្បៈ​ផ្នែក​វិស័យ​ចម្រៀង​រ៉េប​រូប​នេះ។

តារា​ចម្រៀង​រ៉េប Ruthko បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ម៉ូតូ និង​រថយន្ត ខណៈ​រថយន្ដ Lexus RX 330 ពាក់​ស្លាក​លេខ ខ​.​ម 09.2-4771 បើក​ឆ្លង​ផ្លូវ​បុក​មួយ​ទំហឹង​លើ​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២៥៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម