Connect with us

នយោបាយ

រដ្ឋមន្ត្រីព័ត៌មាន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ

បានផុស

នៅ

រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្ដូរ ដែលបានផ្លាស់ប្ដូរពីស្ថានភាពលំបាកមកជាស្ថានភាពល្អប្រសើរ ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានទេក្នុងការថែរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះលោក នេត្រ ភក្ត្រា បានលើកឡើងថាក្នុងរយៈកាលនៃសន្ដិភាព២៦ឆ្នាំមក កម្ពុជាបានថែរក្សានូវអធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្មានគណបក្សណាអាចជំនួសបាន។ លោកបន្ថែមទៀតថា បច្ចុប្បន្នប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុម គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនា និងទំនៀមទម្លាបប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

លោកថា៖ «មកដល់ពេលនេះ គ្មានអ្វីត្រូវស្រពិចស្រពិលទៀតឡើយ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និង ជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាក មកជាស្ថានភាពល្អប្រសើរ និងសូមជឿទុកចិត្តលើការផ្លាស់ប្តូរក្នុងភាពរីកចម្រើន និងសន្តិភាព»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម