Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី ៣ ចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស ៣ នាក់ ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៥ នេះ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​បាន​ចុះ​រដ្ឋបាល​ក្នុង​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី ៣ នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយ​ចំនួន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឃាត់​ខ្លួន​រួមមាន ៖ ទី១.ឈ្មោះ កែវ សុវណ្ណ​ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៣ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី២.ឈ្មោះ សឹង្ហ ឌី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង។ ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់ ក៏ដូចជា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៥ នេះ កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់ មេភូមិ ដឹកនាំ​ដោយ លោក ថេង កុសល នាយ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ទី ៣ ចុះ​រដ្ឋបាល​តាម​បន្ទប់​ជួល​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន ២ កញ្ចប់​តូច និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ក្នុង​នោះ ស្រី ២ នាក់ និង​ម៉ូតូ​ធុន​ធំ ១ គ្រឿង។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់​ការ​តាម​ច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម