ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារ ឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀងថ្មីកែលម្អចំណុចខ្វះខាតដែលកើតមានកន្លងមក
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត បានណែនាំឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀងថ្មីដែលត្រូវចូលកាន់តំណែង ត្រូវកែលម្អចំណុចខ្វះខាតដែលកើតមានក្នុងពន្ធនាគារខេត្តស្វាយរៀងកន្លងមក។ លោក ឈន សាណាត អគ្គនាយកពន្ធនាគារណែនាំដូច្នេះ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក គង់ សំអាត ជាប្រធានពន្ធនាគារខេត្ដថ្មី ជំនួសលោក សួស សាខូ អតីតប្រធានពន្ធនាគារ ដែលត្រូវចូលនិវត្តន៍។
ជាការកត់សម្គាល់ ការតែងតាំងលោក គង់ សំអាត ឱ្យធ្វើជាប្រធានពន្ធនាគារថ្មី នៃខេត្តស្វាយរៀងនាពេលនេះ គឺបន្ទាប់ពីពន្ធនាគារខេត្តស្វាយរៀងធ្លាប់កើតមានហេតុការណ៍អ្នកជាប់ឃុំដែលជាជនជាតិវៀតណាមម្នាក់រត់ចេញពីពន្ធនាគារកាលពីចុងខែតុលា ឆ្នាំ២០២៤ ហើយអ្នកជាប់ឃុំនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួនបានមកវិញ។
នៅក្នុងពីធីដដែល លោក ឈន សាណាត បានណែនាំឱ្យប្រធានពន្ធនាគារខេត្តស្វាយរៀងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង,គោរពវិន័យនិងការដឹកនាំការងារទៅតាមឋានានុក្រម, យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាតដែលកើតមាននៅក្នុងអង្គភាព,ត្រូវមានភាពជាម្ចាស់ការក្នុងការដឹកនាំអង្គភាពពន្ធធនាគាឱ្យទទួលបានលទ្ធផលល្អ,ត្រូវមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ជាពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានឱ្យដឹងថា លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ជាមន្ត្រីធ្លាប់មានបទពិសោធន៍ស្រាប់ក្នុងការងារដឹកនាំគ្រប់គ្រង។ តាមរយៈនេះ លោកជឿជាក់ថា ប្រធានពន្ធនាគារថ្មី នឹងនាំមកនូវបទពិសោធន៍ការងារពីអង្គភាពចាស់ មកបញ្ចូលគ្នាជាមួយស្ថានភាព និងបទពិសោធន៍នៅអង្គភាពថ្មី ដើម្បីបំពេញការងារប្រកបដោយការសហការ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានប្រកបដោយសុឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់។
លោកអភិបាលខេត្ត ក៏បានអរគុណដល់លោក សួស សាខូ អតីតប្រធានពន្ធនាគារខេត្តស្វាយរៀង ដែលបានបំពេញការងារអស់រយៈពេល២៣ឆ្នាំ ជាមន្ត្រីពន្ធនាគារក្នុងមូលដ្ឋានខេត្តស្វាយរៀង និងបំពេញការងារយជាប្រធានប្រធានពន្ធនាគារខេត្តរយៈពេល១៤ឆ្នាំចុងក្រោយ ដែលបានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយនិងការទទួលខុសត្រូវខ្ពស់ ក៏ដូចជាបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើន លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងលើការបណ្ដុះបណ្ដាលធនធានមនុស្សគាំទ្រដល់ការអភិវឌ្ឍនៅក្នុងពន្ធនាគារខេត្តស្វាយរៀង៕
អត្ថបទ៖ភក្ដី
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់