នយោបាយ
រដ្ឋមន្ត្រីព័ត៌មាន៖ គ្មានបក្សណាមួយអាចមកជំនួសបក្សប្រជាជនកម្ពុជា លើកិច្ចការពារសន្តិភាព ដែនដី និងការអភិវឌ្ឍជាតិបានឡើយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្រ្តា អះអាងថា គ្មានគណបក្សណាមួយមកជំនួសគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល ការពារសន្តិភាព ការពារបូរណភាពដែនដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិកម្ពុជាបានឡើយ។ លោកឡើងដូច្នេះ ក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដែលរៀបចំឡើងនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីថ្លែងដូច្នេះ៖[យើងទាំងអស់គ្នាអាចនិយាយដោយមោទកភាពថា «រហូតមកដល់ពេលនេះ និងតទៅអនាគត គ្មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល ការពារសន្តិភាព ការពារបូរណភាពដែនដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិកម្ពុជាបានឡើយ។ មកដល់ពេលនេះ គ្មានអ្វីត្រូវស្រពិចស្រពិលទៀតឡើយ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និង ជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាក មកជាស្ថានភាពល្អប្រសើរ និងសូមជឿទុកចិត្តលើការផ្លាស់ប្តូរក្នុងភាពរីកចម្រើន និងសន្តិភាព»។បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា]។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឥឡូវនេះ សុខសន្តិភាពនៅកម្ពុជាមានអាយុ ២៦ ឆ្នាំ ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែមើលឃើញពីតម្រូវការចាំបាច់នៃវត្តមានសន្តិភាពនៅកម្ពុជា នៅពេលដែលប្រទេសមួយចំនួននៅក្នុងតំបន់ និង នៅលើពិភពលោកកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមនិងអស្ថិរភាពនយោបាយ។ កាលបរិច្ឆេទនៃថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ មួយនៅព្រះរាជាណាចក្រកម្ពុជា ត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានប្រារព្ធដោយជោគជ័យទិវាសន្តិភាពលើកទី១ ។
លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារតែសង្គ្រាមបំផ្លិចបំផ្លាញ ប្រកាសគាំទ្រពេញទំហឹង ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» និងសូមប្តេជ្ញាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តទៅមុខទៀតដើម្បីភាពសុខសាន្តប្រជាជាតិខ្មែរ។ ជាមួយគ្នានេះ ពលរដ្ឋខេត្តក្រចេះ ក៏សូមប្រកាសគាំទ្រពេញទំហឹង លើការពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម។ សូមប្រកាសគាំទ្រផងដែរឱ្យមាន «ការបង្កើតច្បាប់ដើម្បីដាក់ជនណា និងក្រុមណាដែល មានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិគឺជាភេវរករដែលត្រូវនាំខ្លួន មកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។
លោក នេត្រ ភក្ត្រា ប្តេជ្ញាចូលរួមអនុវត្តមាគ៌ា គោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាងស្របតាមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យផ្អែកលើច្បាប់»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ