Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញខេត្តកោះកុង នឹងស្រង់ទិន្នន័យអត្តសញ្ញាណពលរដ្ឋរស់នៅ តំបន់គម្របព្រៃឈើ ក្នុងឃុំទួលគគីរ

បានផុស

នៅ

អាជ្ញាធរ និង​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង នឹង​ចុះ​ស្រង់​ទិន្នន័យ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​ដី​នៅ​តំបន់​គម្រប​ព្រៃឈើ​ក្នុង​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​សុំ​អនុប្បយោគ​ដី​ចេញ​តំបន់​ការពារ​ធម្មជាតិ។

លោក ឈេង សុវណ្ណដា អភិបាល​រង​ខេត្ត​កោះកុង និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រង់​ទិន្នន័យ ដើម្បី​ស្នើសុំ​អនុប្បយោគ​ដី​ចេញពី​តំបន់​ការពារ​ធម្មជាតិ បាន​ពន្យល់​ថា ការ​ស្រង់​ទិន្នន័យ​មនុស្ស​រស់នៅ ប្រភេទ​ដី ស្ថាន​ប្រើប្រាស់​ដី​ឱ្យ​បាន​ច្បាស់លាស់​នេះ ដោយ​ឆ្លើយតប​នឹង​អនុក្រឹត្យ​លេខ ២៤៥ ចុះ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ និង​ផ្តល់​ភាព​ស្របច្បាប់​ជូន​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​រង​ខេត្ត គូស​បញ្ជាក់​ចំពោះ​មុខ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទៀត​ថា រដ្ឋបាល​ខេត្ត នឹង​រៀបចំ​ជា​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ទំហំ​ដី ប្រភេទ​ដី ឱ្យ​បាន​ត្រឹមត្រូវ​ជាក់ស្ដែង ពុំ​មាន​ការ​បំប៉ោង​តួលេខ​ខុស​ពី​ការ​ពិត​នោះ​ទេ ហើយ​ដំឡើង​ជា​ផែនដី និយាម​ការ​ទីតាំង​ដី ភ្ជាប់​នឹង​រូបភាព​ចុះ​ពិនិត្យ និង​វីដេអូ​ថត​ពី​លើ​អាកាស ដើម្បី​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​អនុ​ប្ប​យោគ​ជូន​ពលរដ្ឋ។

ទន្ទឹម​នោះ លោក ឈេង សុវណ្ណដា ក៏​ស្នើ​ដល់​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មូលដ្ឋាន ចាំបាច់​ធ្វើ​ការងារ​រួមគ្នា​លើ​ការ​កំណត់​ស្រង់​ស្ថិតិ​នេះ​ឱ្យ​ប្រាកដប្រជា​បំផុត និង​ទាន់​ពេលវេលា​ជូន​ថ្នាក់​ដឹកនាំ​ខេត្ត​ពិនិត្យ និង​សម្រេច​បន្ត។

លោក ឡេក ស៊ុធន់ មេឃុំ​ទួល​គគីរ បាន​បង្ហាញ​ក្តី​ត្រេកអរ​ជំនួស​ប្រជាពលរដ្ឋ​ដែល​មាន​សេចក្តី​ត្រូវការ​ចង់​បាន​ការ​វាស់វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​រស់នៅ​ស្របច្បាប់ តាមរយៈ​ការ​ចុះ​ពិនិត្យ​ស្រង់​ស្ថិតិ​ពលរដ្ឋ និង​ចំនួន​ក្បាលដី​ជាក់ស្ដែង​នៅ​ភូមិ​ទួល​គគីរ​លើ និង​ភូមិ​ទួល​គគីរ​ក្រោម។

លោក ឡេក ស៊ុធន់ អះអាង​ទៀត​ថា តួលេខ​បឋម មាន​ពលរដ្ឋ​ប្រមាណ​ជិត ២០០ គ្រួសារ រស់នៅ​ក្នុង​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ និង​តំបន់​ការពារ​ធម្មជាតិ ភាគច្រើន​ពួកគេ​ប្រកប​មុខរបរ​នេសាទ និង​ធ្វើ​កសិកម្ម គ្រា​រស់នៅ​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ។

ដោយឡែក លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង និង លោក ឡាង គិរី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង លើកឡើង​ដែរ​ថា ពួកគាត់ នឹង​បង្កើន​សហការ​រួមគ្នា​អំពី​ការ​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ និង​ដីធ្លី​ជាក់ស្ដែង​នៅ​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ ឱ្យ​បាន​ឆាប់រហ័ស​ជូន​រដ្ឋបាល​ខេត្ត​ពិនិត្យ​សម្រេច​បន្ត។

តំណាង​ប្រធាន​មន្ទីរ​ជំនាញ​ដដែល មើល​ឃើញ​ថា នៅ​ពេល​ពលរដ្ឋ​ទទួល​បាន​ភាព​ស្រប​ច្បាស់ នឹង​ផ្តល់​ភាព​សុខដុមរមនា​ក្នុង​សហគមន៍ និង​លែង​មាន​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​បន្ត​ទៀត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៦ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម