Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន​​របស់​លោក ត្រាំ ផ្អាក​ដំណើរ​ទស្សនកិច្ច​ទៅអ៊ុយក្រែន

បានផុស

នៅ

គម្រោង​ដំណើរទស្សនកិច្ច​នាពេលខាងមុខទៅកាន់ទីក្រុង​កៀវ​របស់​បេសកជនពិសេសរបស់ប្រធានាធិបតី​ទើប​ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានលុបចោល ប៉ុន្តែនឹងត្រូវកំណត់ពេលឡើងវិញ​​ជា​ថ្មី។ នេះបើតាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha កាលពីថ្ងៃអង្គារ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៥។

លោក Volodymyr Zelensky និង​លោក Donald Trump (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sybiha បាន​ប្រាប់​ថា កិច្ចប្រជុំដែលបានគ្រោងទុករវាង​​ឧត្តមសេនីយផ្កាយបីចូលនិវត្តន៍ និង​ធ្លាប់ជាទីប្រឹក្សាកំពូលរបស់​លោក ត្រាំ លើបញ្ហាការពារជាតិ លោក Keith Kellogg និង​មន្ត្រីអ៊ុយក្រែន គឺ «មានសារៈសំខាន់ខ្លាំងណាស់»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំមានទំនុកចិត្តថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅក្នុងពេលវេលា​​គ្រោង​ទុក​ណា​មួយ។ យើងកំពុងទាក់ទង ដើម្បីកំណត់ពេលវេលាច្បាស់លាស់សម្រាប់អង្គភាពរបស់ខ្លួន និងដើម្បីធានាថា កិច្ចប្រជុំមានអត្ថន័យតាមដែលអាចធ្វើទៅបាន»។

លោក ត្រាំ នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នា​ថ្ងៃ​​ទី​២០​ខែ​មករា​ខាង​មុខ ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​របស់​​អាមេរិក​ចំពោះ​វិធានការ​​​​នៅ​អាណត្តិ​ថ្មី​​​ទៅ​លើ​អ៊ុយក្រែន និង​ថា​តើ​លោក ត្រាំ អាច​ដោះស្រាយ​​ភ្លើង​សង្គ្រាម​រយៈពេល​ជិត​៣​ឆ្នាំ​រវាង​ក្រុង​កៀវ និងក្រុង​មូស្គូ​ដោយ​របៀប​ណា។

អ៊ុយក្រែនពឹងផ្អែក​ខ្លាំង​លើលោកខាងលិច ជាពិសេសគឺ​សហរដ្ឋអាមេរិក លើ​ការគាំទ្រផ្នែកយោធា ដើម្បីបន្តការប្រយុទ្ធ​​ជាមួយ​រុស្ស៊ី។ ប៉ុន្តែ​លោក ត្រាំ បាន​រិះគន់​​រដ្ឋបាល​លោក ចូ បៃដិន ដែល​បាន​ចំណាយ​​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​​លើ​អ៊ុយក្រែន។ យ៉ាង​ណា លោក​ក៏បាននិយាយផងដែរថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ​២៤​ម៉ោង​ក្រោយ​​ទទួល​បាន​អំណាច បើទោះបីជាលោក​មិនបានលម្អិត​អំពី​វិធីសាស្ត្រ​របស់​លោក​​ក៏​ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២២ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម