Connect with us

កីឡា

អត្តពលិក​រុស្ស៊ី​ ៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួតជាផ្លូវ​ការ​​លើឆាកអន្តរជាតិវិញ

បានផុស

នៅ

សហព័ន្ធកីឡាស្គីភ្នំអន្តរជាតិ បានអនុញ្ញាតឱ្យអត្តពលិកជិះស្គីលើភ្នំរុស្ស៊ីចំនួន ៥នាក់នៅដើមខែធ្នូ ចូលរួមប្រកួតប្រជែងជាអន្តរជាតិ រួមទាំងក្នុងដំណាក់កាលជម្រុះដែលគ្រោងនឹងរៀបចំសម្រាប់ការប្រកួតរដូវរងា ធ្វើឡើងនៅទីក្រុង Milan និង Cortina d’Ampezzo ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ដោយស្ថាប័នកីឡានេះ អាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យមានការចូលរួមជាអន្តរជាតិ ក្រោមស្ថានភាពអព្យាក្រឹតត្រូវបានចេញឱ្យជនជាតិរុស្ស៊ី ៥នាក់រួចរាល់ហើយ។

«អត្តពលិកចំនួន ៥នាក់ បុរស ៣នាក់ និងនារី ២នាក់ត្រូវបានចេញអាជ្ញាប័ណ្ណសម្រាប់រដូវកាល ២០២៤/២០២៥ ដើម្បីចូលរួមក្នុងការប្រកួតពិភពលោក និងជើងឯកពិភពលោក ដែលជាការប្រកួតជម្រុះសម្រាប់អូឡាំពិកឆ្នាំ២០២៦»។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ជឿជាក់ថា រដូវកាលខាងមុខនឹងនាំមកនូវព័ត៌មានកាន់តែប្រសើរឡើង។ លោក​បាននិយាយថា ៖«ខ្ញុំចង់បញ្ជាក់ដោយទំនុកចិត្ត​នៅ​ ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំជោគជ័យ និងវិជ្ជមានសម្រាប់កីឡារុស្ស៊ី។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការ ខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមអំណាចរបស់ខ្ញុំដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់»។

កីឡាជិះស្គីលើភ្នំ រួមមានការឡើងលើភ្នំដោយពាក់ស្បែកជើងស្គី ការជិះស្គីចុះភ្នំ និងការឡើងភ្នំឧបសគ្គ។ កីឡានេះនឹងក្លាយជាវិញ្ញាសារអូឡាំពិក នៅកីឡាអូឡាំពិករដូវរងា Milano-Cortina ទោះបីជាវាបានបង្ហាញខ្លួនរួចហើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន រដូវរងា នៅទីក្រុង Lausanne ឆ្នាំ២០២០។

គួររម្លឹក​ថា បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ និងចាប់ផ្តើមជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ សហព័ន្ធបាល់ទាត់ពិភពលោក បានចាប់ផ្តើមហាមឃាត់ក្រុម និងកីឡាកររុស្ស៊ី​ពី​ការ​ចូលរួមក្នុងការប្រកួតនានា ដែលរួមបញ្ចូលទាំងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលបានឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” ដែលប្រកាសដោយលោកពូទីនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយរារាំងក្រុមជម្រើស​ជាតិ​រុស្ស៊ី និងក្លិបរុស្ស៊ីទាំងអស់ពីការចូលរួមក្នុងព្រឹត្តិការណ៍ និងការប្រកួតដែលដំណើរការដោយ FIFA ។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក៏បានធ្វើតាមការហាមឃាត់ដូចគ្នា ដោយលើកឡើងពីការវាយលុកដោយសកម្មប្រយុទ្ធរបស់វិមានក្រឹមឡាំងថាជាហេតុផលនៅពីក្រោយការដាក់ទណ្ឌកម្ម៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម