Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

បានផុស

នៅ

អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃអង្គារថា តារាសម្ដែងចិន Wang Xing មានឈ្មោះហៅក្រៅថា Xing Xing បានបាត់ខ្លួនកាលពីសប្តាហ៍មុននៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា នាពេលនេះលោកបានវិលត្រឡប់មកវិញដោយសុវត្ថិភាព ខណៈគេសង្ស័យថា អាចជាជនរងគ្រោះនៃការជួញដូរមនុស្ស។

Wang Xing គឺជាតួសម្ដែងក្នុងរឿង «Ip Man វគ្គ៣» លោកត្រូវគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Tak ជាប់ព្រំប្រទល់ Myawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា ជាតំបន់ដែលល្បីល្បាញឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងការជួញដូរមនុស្សដោយក្រុមក្មេងទំនើងដែលបានរៀបចំទុកមុន។

តារា​សម្ដែង​ជនជាតិ​ចិន​រូប​នេះ​​ បាន​ឆ្លង​ចូល​ប្រទេស​ថៃ​តាម​ច្រក​អន្តោប្រវេសន៍​ក្នុង​ស្រុក Mae Sot នៅ​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃ​អង្គារ​ បន្ទាប់ពីត្រូវបានប្រាប់ថាកំពុងសម្ដែងរឿងមួយ ប៉ុន្តែបែរជាត្រូវបាននាំឆ្លងព្រំដែន និងបង្ហាត់បង្រៀនដើម្បីបោកប្រាស់ជនជាតិចិនផ្សេងទៀត ដោយប៉ូលិសបានបន្ថែមថា គាត់មិនត្រូវបានរំលោភឬបំពានឡើយ។

ប៉ូលិសបានដកស្រង់សម្តីរបស់ជនងគ្រោះថា ជនរួមជាតិចិនម្នាក់បានល្បួងគាត់តាមរយៈកម្មវិធី WeChat ដោយប្រាប់ថា ​គាត់តំណាងឲ្យក្រុមហ៊ុនកម្សាន្តថៃដ៏ល្បីមួយ ហើយមានការងារឲ្យគាត់ធ្វើ។ ក្រោយមក ជន​សង្ស័យ​ជនជាតិ​ចិន​បាន​បញ្ជូន​រថយន្ត​ទៅ​ទទួល​លោកនៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ នៅ​ថ្ងៃ​ទី​៣ មករា ហើយ​នាំ​គាត់​ទៅ​ក្រុង​ព្រំដែន Mae Sot ក្នុង​ខេត្ត Tak។ បន្ទាប់​មក​មាន​មនុស្ស​ម្នាក់​ទៀត​នាំ​គាត់​ចូល​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​តាម​ទូក​ឆ្លង​កាត់​ទន្លេ Moei ដោយ​ឆ្លង​កាត់​ច្រក​ត្រួតពិនិត្យ​អន្តោប្រវេសន៍។ នៅពេលនោះ ទើបលោកស្រាប់តែភ្ញាក់ខ្លួនថា ត្រូវគេបោកប្រាស់ហើយ។

ប៉ូលិស​បាន​និយាយ​ថា​ ​ផ្អែកតាម​ការ​ស៊ើបអង្កេត​ដំបូង​ពួកគេជឿ​ថា​ គាត់​ជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​​។ ប៉ុន្តែយ៉ាងណា ប៉ូលិសកំពុងសាកសួរតារាសម្ដែងវ័យ៣១ឆ្នាំឲ្យបានលម្អិតបន្ថែមទៀត ដើម្បីស្វែងយល់ពីបទពិសោធន៍របស់គាត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមនុស្សដែលបាននាំរូបលោកទៅទៅកាន់ទីនោះ។

បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាត់ខ្លួនរបស់ Wang Xing បានកើតឡើង តារាសម្តែងចិន Xu Dajiu បានរំលឹកពីបទពិសោធន៍ស្រដៀងគ្នានេះដែរ ហើយបានចេញការព្រមានអំពីការក្លែងបន្លំក្រុមការងារភាពយន្តនៅក្នុងប្រទេសថៃ។ លោក​បាន​រៀបរាប់​ថា​ ខ្លួនក៏ត្រូវ​គេបោក​បញ្ឆោត​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ការងារ​រឿង​ភាគ​ដែល​ថត​នៅ​ប្រទេស​ថៃដែរ។ ពេលមកដល់ លោកបានប្រឈមមុខនឹងការប៉ុនប៉ងរឹបអូសលិខិតឆ្លងដែន ហើយទើបរកឃើញថា ការផលិតខ្សែភាពយន្តគឺមិនមានទេ៕

រូបភាព៖Weibo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាប់តាំងពីបរាជ័យដើរតួ ស៊ុន អ៊ូខុង ឆ្នាំ២០០០ Wing Cho ងាកមកប្រើជីវិតបែបជនបទវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

Sokha Hotels

ព័ត៌មានពេញនិយម