Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ០៨ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ប្រឡាយ​ជា​ច្រើន​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឫស្សីកែវ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាងណា ដោះស្រាយ​ឱ្យ​បាន​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បាន​ដឹកនាំ​មន្ទីរ​ជំនាញ ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យ​នៅ​ទីតាំង​ប្រឡាយ​អូ​រអា​គុជ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ហើយ​បន្ត​រហូតដល់​ស្ថានីយ​បូម​ទឹក​គីឡូម៉ែត្រ​លេខ ៩ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ ខណៈ​ស្ថានីយ​បូម​ទឹក​គីឡូម៉ែត្រ​លេខ ៩ នេះ បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់។

ក្នុង​ឱកាស នៃ​ការ​ចុះ​ពិនិត្យ​ប្រឡាយ​នោះ​ដែរ លោក ឃួង ស្រេង បាន​ធ្វើការ​ណែនាំ​ឱ្យ​ពង្រីក និង​ស្តារ​ប្រឡាយ​អូរ​អា​គុជ រហូតដល់​ប្រឡាយ​មេ​ខាងជើង ការ​ដាក់​លូ​ជ្រុង​ទំហំ ៤ ម៉ែត្រ កាត់​ផ្លូវ ១០០៧ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​ផ្លូវ ១៩៨៦ និង​តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដោយសារ​តំបន់​នេះ​ឧស្សាហ៍​ទទួលរង​ការ​លិចលង់​នៅ​ពេល​ភ្លៀង​ខ្លាំង​ម្តងៗ។

ជាមួយគ្នា​នោះ លោក ឃួង ស្រេង បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ​ពោងពាយ ប្រឡាយ​អូរ​វែង ដល់​ប្រឡាយ​មេ​ខាងជើង។ ដាក់​លូ​ទំហំ ១ ម៉ែត្រ​កន្លះ កាត់​ផ្លូវ​លេខ ១០០៣ ដាក់​លូ​ជ្រុង​នៅ​ផ្លូវ​ K2 ដើម្បី​ដោះស្រាយ​ការ​លិចលង់​នៅ​លើ​ផ្លូវ​ហាណូយ ធ្វើ​យ៉ាងណា​អាច​នាំ​ទឹក​ហូរ​ចូល​ទៅ​ប្រឡាយ​ពោងពាយ បន្ត​ទៅ​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ និង​ស្ថានីយ​បូម​ទឹក​គីឡូម៉ែត្រ​លេខ​ ៩ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ។

បន្ថែម​ពី​នេះ​ទៀត លោក ឃួង ស្រេង បាន​ណែនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ឱ្យ​បាន​លំអិត​បន្ថែម​ទៀត ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​ផ្លូវ ៥៩២ នៅ​តំបន់​សាលារៀន​បឋមសិក្សា​ទួលគោក ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក និង​ជំរុញ​អាជ្ញាធរ​ខណ្ឌ ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ កុំ​បោះ​សំរាម​ចូល​ក្នុង​ឡាយ​ទឹក។ សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​បាន​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម