Connect with us

ព័ត៌មានអន្ដរជាតិ

មហន្តរាយភ្លើងឆេះព្រៃនៅ LA កាន់តែធំធេង ខណៈរកឃើញមនុស្សស្លាប់ជាបណ្តើរៗ

បានផុស

នៅ

យោងតាមព័ត៌មានពីអាជ្ញាធរក្រុង Los Angeles នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥, ស្ថានភាពភ្លើងឆេះព្រៃដ៏កាចសាហាវមិនទាន់គ្រប់គ្រងបានឡើយ ដោយវាកំពុងឆាបឆេះយ៉ាងកញ្ជ្រោលបង្កការបំផ្លិចបំផ្លាញធំធេង ហើយអ្វីដែលកាន់តែព្រួយបារម្ភបំផុតនោះគឺថា មានអគ្គិភ័យថ្មីៗបន្ថែមទៀត កើតឡើងជាបន្ទាប់។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍របស់ BBC, ឥឡូវមានភ្លើងឆេះព្រៃចំនួន៤បានឆាបឆេះ ដូចជា Palisades, Eaton, Hurst និង Woodley ទាំងដែលមិនអាចទប់ស្កាត់បាន ខណៈមនុស្សចំនួន៥នាក់បានបាត់បង់ជីវិត រីឯសំណង់ជាង ១ ០០០ត្រូវដុតកម្ទេចឲ្យក្លាយជាផេះ។

ក្រុមមន្ត្រីអះអាងថា នេះគឺជាអគ្គិភ័យដ៏មហន្តរាយបំផុតនៅក្នុងប្រវត្តិសាស្រ្ត LA ស្របពេលមនុស្សជាង ១០០ ០០០នាក់ត្រូវបានជម្លៀសចេញពីភ្លើង Eaton និង ៣៧ ០០០នាក់ចេញពីភ្លើង Palisades។

(រូបថត៖ Getty)

នាយកផ្នែគអគ្គិភ័យទីក្រុង Pasadena ប្រកាសថា គិតត្រឹមពេលនេះ ភ្លើងបានលេបត្របាក់ផ្ទៃដី ៤ ២៩០ហិកតាហើយ ត្បិតកងពន្លត់អគ្គិភ័យជាង៧៥០នាក់ ត្រូវបានបញ្ជូនទៅដើម្បីតស៊ូពន្លត់ភ្លើង Eaton ក៏ដោយ។

ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិក ក៏បញ្ជូនយន្តហោះយោធា ដើម្បីទៅជួយកងពន្លត់អគ្គិភ័យ ពន្លត់ភ្លើងនៅតំបន់ Palisades ភាគខាងលិចទីក្រុង​ LA ផងដែរ។ នោះគឺជាយន្តហោះ C-130 Hercules ដែលមានសមត្ថភាពដឹកទឹក ១១ ០០០លីត្រ យកទៅចាក់ពីលើភ្លើងដែលកំពុងឆេះរាលដាល។

(រូបថត៖ EPA)

យ៉ាងណាក្តី មន្ត្រីក្រុង LA សារភាពថា ពួកគេពិតជាខ្វះក្រុមពន្លត់អគ្គិភ័យដើម្បីទៅពន្លត់ភ្លើង ព្រោះថា ស្ថានភាពពិតជាអាក្រក់និងធំធេងបំផុត។

សូមបញ្ជាក់ជាថ្មី អគ្គិភ័យនេះផ្តើមឡើងក្នុងតំបន់ Pacific Palisades កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ហើយក៏រាលដាលក្នុងល្បឿនយ៉ាងលឿន ឈានដល់ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈកត្តាចម្បងដែលអគ្គិភ័យឆេះរាលដាលក្នុងល្បឿនដ៏លឿនបែបនេះគឺដោយសារតែព្រៃស្ងួតនិងខ្យល់បក់ខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ក្រុមរដ្ឋមន្ត្រី​អារ៉ាប់​ បដិសេធ​សំណើ​លោក ត្រាំ ក្នុង​ការ​បញ្ជូន​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ទៅបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

បច្ចេកវិទ្យា១៧ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

Tak Chek
ជីវិតកម្សាន្ដ២១ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

បច្ចេកវិទ្យា១៨ ម៉ោង មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

Sokha Hotels

ព័ត៌មានពេញនិយម