Connect with us

កីឡា

តេជោលីគ២០២៥​ចាប់​ផ្តើម​ថ្ងៃ​ស្អែកដោយ មានរូបមន្តខុស​ប្លែក​ពីមុន

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​តេជោលីគ រដូវ​កាល​ទី​២ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៥ ដោយ​មាន​ក្រុម​៨​ចូល​រួម​ប្រកួត​ដូច​រដូវ​កាល​មុន​ដែរ ប៉ុន្តែ​មាន​រូប​មន្ត​នៃ​ការ​ប្រកួត​ខុស​ប្លែក​បន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​មាន​២​​ជុំ​។ ជុំ​ទី១ ការ​ប្រកួត​​សន្សំពិន្ទុ​ដោយ​ក្រុម​ទាំង​៨​ប៉ះ​គ្នា ចាប់​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី២៦ ខែ​មករា ហើយ​​ក្រុម​២​​ដែល​​មាន​ពិន្ទុ​តិច​ជាង​គេ​​ត្រូវ​កាត់​​​ចេញ។​ បន្ទាប់​មក ក្រុម​៦​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​​​ឡើងទៅ​​ជុំ​​ទី២។ ការ​ប្រកួត​ជុំ​ទី​២​​គឺ​ក្រុម​ទាំង​៦​ប៉ះ​គ្នា​ដើម្បី​សន្សំពិន្ទុ​ជា​ថ្មី ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ​ ហើយ​មិន​រាប់​បញ្ចូល​ពិន្ទុ​កាល​ពី​ជុំ​ទី១​ទេ។ ក្រោយ​ចប់​វគ្គ​សន្សំពិន្ទុ​ជុំ​ទី​២ ក្រុម២​​ដែល​មាន​ពិន្ទុ​តិច​ជាង​គេ​ត្រូវ​បាន​កាត់​ចេញ ហើយ​មាន​តែ​៤​ក្រុម​​​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​ ដោយ​ក្រុម​លេខ​១ ប៉ះ ក្រុម​លេខ​៤ ខណៈ​ក្រុម​លេខ​២ ប៉ះ ក្រុម​លេខ​២​ ​ដើម្បី​យក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ រក​ម្ចាស់​ជើង​ឯក។

តេជោលីគ រដូវកាល ២០២៥ មាន​៨​ក្រុម​ចូល​រួម​ប្រកួត​ដូច​កាល​ពី​ឆ្នាំ​២០២៤ដែរ ប៉ុន្តែ​ក្រុមស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​ព្រះសីហនុ និង​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​កណ្តាល​ មិន​បាន​ចូល​រួម​ទេ ជំនួស​វិញ​ដោយ​ក្រុម​ស្នងការដ្ឋាន​នគរ​ខេត្ត​ស្វាយរៀង និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ។

រហូត​មក​ដល់​ពេល​នេះ ក្លិប​ជា​ច្រើន​បាន​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ល្អ។ ក្លិប​បាល់ទះ​វិសាខា​បាន​​នាំ​ចូល​អ្នក​ប៉ះសេ​ថ្មី​មក​ពី​ប្រទេស​បារាំង និង​​ចុង​ក្រោយ​បំផុត ពួក​គេ​នាំ​យក​កីឡាករ​វាយ​ផ្តាច់​ Yasser Ramírez Boloy ជា​អតីត​យុវជន​ជម្រើស​ជាតិ​គុយបា​មាន​កម្ពស់​១.៩៦​ម៉ែត្រ។

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​នាំ​ចូល​កីឡាករ​ឥណ្ឌូណេស៊ី​៤​នាក់​ក្នុង​នោះ​មាន​កីឡាករ Luvi ម្នាក់​ដែរ​ដែល​ធ្លាប់​បាន​លេង​កាល​ពី​រដូវ​កាលមុន។ ក្រុមស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ មាន​កីឡាករ​បរទេស​ល្អៗ។

អ្វី​ដែល​ពិសេស​គឺ​ក្រុម​ចំណូល​ថ្មី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​​​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​ដោយ​ពួក​គេ​មាន​អ្នក​ប៉ះ​សេ​ឆ្នើម សួន ចាន់ណារ៉ូ និង​អ្នក​ផ្តាច់​សញ្ជាតិ​គុយ​បា Herera ដែល​ជា​អតីត​កីឡាករ​របស់​វិសាខា ព្រម​ទាំង​កីឡាករ​មាន​បទ​ពិសោធ​ជា​ច្រើន​ទៀត។ ពួក​គេ​​ទើប​តែ​បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤។

ក្រុម​ចំណូល​មួយ​ទៀត​គឺ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ ក៏​កំពុង​បាន​ត្រៀម​ខ្លួន​ដោយ​មាន​សមាជិក​ថ្មី​ដែរ ខណៈ​ក្រុម​ក្រសួង​មហា​ផ្ទៃ​មាន​កីឡាករ​ខ្មែរ​សុទ្ធ​តែ​ល្អ​ៗ។

កម្មវិធី​ប្រកួត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម