Connect with us

ជីវិតកម្សាន្ដ

តារាថៃជាប់រឿងក្ដី Icon ២រូប ត្រូវដោះលែងឲ្យមានសេរីភាព ក្រោយជាប់ពន្ធនាគារ ៨៤ ថ្ងៃ

បានផុស

នៅ

ករណីដ៏កក្រើក The Icon Group បានដំណើរការនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ការិយាល័យអគ្គព្រះរាជអាជ្ញាបានបញ្ជាឲ្យកាត់ទោសថៅកែជាប់សង្ស័យចំនួន ១៦នាក់ក្នុងសំណុំរឿងឆបោករួមគ្នា និងសំណុំរឿងជាច្រើនទៀតទាក់ទងនឹងការលក់ដោយផ្ទាល់ ចំណែកឯតារាសម្ដែង Min Pechaya និង Sam Yuranunt ត្រូវដោះលែងឲ្យមានសេរីភាព ដោយសារតែ​រក​មិន​ឃើញ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​រឿងក្ដីមួយនេះ។

តាមរយៈរូបភាពដំបូងដែលបង្ហាញឲ្យឃើញតារាសម្ដែងស្រី Min Pechaya ពាក់​អាវ​សនិង​មួក​អង្គុយ​នៅ​ខាងក្នុង​រថយន្ត។ នាងក៏បាន​ផ្តល់​បទសម្ភាសន៍​ខ្លី​មួយ ដោយ​អរគុណ​ដល់​ដំណើរការ​យុត្តិធម៌ និង​គ្រប់​ភាគី​ពាក់ព័ន្ធ រួមទាំងអ្នកគាំទ្រ។ ចំណែក​ដំណើរការ​ផ្លូវច្បាប់​ដែល​តុលាការ​បញ្ជា​មិន​ឲ្យ​កាត់ទោស​ ពេលនេះបានបញ្ជូនទៅអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតពិសេសដើម្បីពិចារណាថា តើត្រូវយល់ព្រមឬមិនយល់ស្របនឹងបទបញ្ជាមួយនេះ។ ដូច្នេះនាងសូម​មិន​ឆ្លើយ​សំណួរ​មួយនេះទេ ហើយចង់ឆាប់វិលត្រលប់ទៅជួបជុំគ្រួសារវិញ។

ដោយឡែកងាកមកកាន់តារាសម្ដែងប្រុសលោក Sam ឯណោះវិញ ក៏មិនខុសពីភាគីខាង​ Min ដែរ។ ក្រោយជាប់ពន្ធនាគារ​ពិសេស​បាងកក ៨៤ថ្ងៃមក​ លោកក៏ត្រូវដោះលែងឲ្យមានសេរីភាពដោយមានប្រពន្ធមកចាំទទួលដូចគ្នា។ លោក​ពាក់​អាវ​ឆ្នូត ជាមួយនឹងរបាំងមុខ និងមួក ដើរចេញទៅមុខពន្ធនាគារពិសេសបាងកក មុន​នឹង​ឱប​ភរិយា កូនៗ និង​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ដែល​កំពុង​រង់ចាំ​ស្វាគមន៍​នៅមាត់ផ្លូវ។ ជាមួយគ្នានោះ លោកក៏បាន​និយាយ​យ៉ាង​ខ្លី​ថា ​​លោក​អរគុណ​អ្នក​រាល់​គ្នា​ដែល​មក​ទទួល​ស្វាគមន៍​។ សូមអរគុណចំពោះដំណើរការយុត្តិធម៌ ហើយពេលនេះលោកចង់ទៅផ្ទះមុន ដោយជិះឡានពណ៌សជាមួយគ្រួសារ មុនពេលអ្នកចាកចេញទៅ។

ថ្វីដ្បិតតែតារាសម្ដែង Min និង Sam ទទួលបានយុត្តិធម៌ក៏ដោយ ប៉ុន្តែដំណើរការមុននៃសំណុំរឿង Icon Group បានជះឥទ្ធិពលទាំងកេរ្តិ៍ឈ្មោះ និងអាជីពរបស់ពួកគេរួចទៅហើយ។ ជាពិសេស រូបភាព​របស់​អ្នកទាំងពីរត្រូវ​បាន​ខូច​ខាត និងបន្សល់ត្រឹមជាជនសង្ស័យជាប់ពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់ដ៏​កក្រើកប្រទេសថៃ។ ដូច្នេះហើយ មានតែការបើកឱកាសពីមហាជនក្នុងវិស័យកម្សាន្តមួយនេះតែប៉ុណ្ណោះ។

គួររម្លឹកដែរថា កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីអនុម័តដីកាចាប់ខ្លួនជនជាប់ចោទ១៨រូប​ ​រួមទាំងតារាល្បីៗ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជនឬគម្រោងពីរ៉ាមីត, ការរួមគ្នាក្នុងអាជីវកម្មលក់ផ្ទាល់ និងរួមគ្នានាំចូលព័ត៌មានមិនពិត​។ ក្រោយការចាប់ខ្លួន ប៉ូលិសបានរិបអូសទ្រព្យសម្បត្តិ​ជាបន្តបន្ទាប់​ដែល​គេ​ជឿថា ​ពាក់ព័ន្ធ​នឹង​អំពើ​ខុសច្បាប់​​ពី​ជនសង្ស័យ​១៨​នាក់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម