កីឡា
លោក Jose Munoz លើកឡើងថា ក្រុមលោកត្រូវការបញ្ចប់ទីឲ្យច្បាស់ថែមទៀត
ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមមកពីឥណ្ឌូណេស៊ី PSM Makassar FC ដោយលទ្ធផល ០-១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship 2024-25 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
ការប្រកួតនេះពិតជាពិបាកខ្លាំងសម្រាប់ក្រុមរបស់ម្ចាស់ផ្ទះកម្ពុជាដោយសារអវត្តមានកីឡាករសំខាន់ៗជាច្រើននាក់ដោយសាររបួស ប៉ុន្តែលោក Jose Munoz ជាគ្រូបង្វឹកបានកោតសរសើរកូនក្រុមរបស់លោកធ្វើបានល្អ ហើយស្ទើរតែរកបានគ្រាប់តាមស្មើ ឬឈ្នះទៅហើយ។
លោកបាននិយាយក្នុងសន្នីទសារព័ត៌មានក្រោយការប្រកួតថា ៖«ខ្ញុំគិតថា នេះជាការប្រកួតដ៏ល្អសម្រាប់ក្រុមរបស់យើង។ យើងបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង។ ដោយសារតែគេស៊ុតចូលនៅក្នុងពីរនាទីដំបូង អីចឹងរយៈពេល៩៦នាទីផ្សេងទៀត យើងធ្វើបានល្អមែនទែន»។
លោកបានបន្តថា ៖«កីឡាកររបស់យើងខិតខំប្រឹងប្រែងខ្លាំងណាស់។ ពួកគាត់ធ្វើបានស្ទើរតែទាំងអស់តាមផែនការដែលយើងបានរៀបចំ។ វាពិបាកក្នុងការប្រកួតអន្តរជាតិដែលយើងអត់អាចរកគ្រាប់បាល់បាន។ យើងត្រូវការច្បាស់លាស់បន្ថែមទៀតសម្រាប់ការបញ្ចប់ទី។ តែចុងក្រោយ យើងឃើញហើយ មានមួយក្រុមព្យាយាមលេងបាល់ ហើយមួយក្រុមទៀតព្យាយាមពន្យារពេល ហើយអាជ្ញាកណ្តាលបណ្តោយឲ្យខាងគេធ្វើបែបនេះបាន»។
«នៅពេលយើងអត់មាន Pablo គឺយើង Bounphanchan ឲ្យលេងប្រយុទ្ធដែលចុះមកយកបាល់ជាមួយ មិន រតនៈ និង Christian ឆ្ពោះទៅខាងមុខដើម្បីបញ្ចប់ទី តែពិបាកជាមួយខ្សែការពាររបស់គេមាឌធំៗ។ វគ្គទី១ Bounphan អត់សូវផ្សាភ្ជាប់ជាមួយតំបន់បម្រើទេដោយសារគាត់នៅតំបន់ប្រយុទ្ធច្រើនពេក។ យ៉ាងណា នៅវគ្គទី២ គាត់ចុះមកក្រោមបានច្រើន ហើយធ្វើបានច្រើនតាមផែនការ។ យើងរកអត់បានគ្រាប់បាល់ តែយើងស្ទើរតែមានគ្រាប់បាល់តាមស្មើ បើទោះជាគ្មានកីឡាករសំខាន់ៗជាច្រើនក៏ដោយ»។
ឆ្លងកាត់៣ប្រកួត ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ ពីការឈ្នះ១ និងចាញ់២ ដែលកំពុងស្ថិតនៅលេខ៥ក្នុងតារាងពិន្ទុពូល A។ នៅថ្ងៃទី២២ ខែមករា ព្រះខ័នរាជស្វាយរៀង ប៉ះ Dong A Thanh Hoa នៅទឹកដីវៀតណាម និងចុងក្រោយប៉ះក្រុមមីយ៉ាន់ម៉ា Shan United នៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ