Connect with us

នយោបាយ

រដ្ឋាភិបាលកំពុងរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជាពួកភេវករ

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជាកំពុងសិក្សារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមមានបំណងផ្ដួលរំលំរដ្ឋាភិបាលជាពួកភេរវករ។ ការរៀបចំនេះត្រូវបានមើលឃើញថាបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើង​ក្នុង​ទិវា​​ជ័យ​ជម្នះ៧ មករា លើទី៤៦ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់កម្ពុជាថ្មី​ថាច្បាប់នេះ​គឺកំពុង​ស្ថិត​​ក្នុងការសិក្សារៀបចំដោយក្រសួងយុត្តិធម៌។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ថាក្រសួងពិតជា​កំពុងសិក្សា​រៀបចំ​ច្បាប់នេះ​មែន​ តែលោក​មិនទាន់អាចបញ្ជាក់លម្អិតបន្ថែមបាននៅឡើយទេ​។

លោកបានបញ្ជាក់មកកម្ពុជាថ្មីថា៖ «ក្រសួងកំពុងសិក្សា អំពីការរៀបចំច្បាប់នេះ ហើយ​ក្នុងដំណាក់​កាល​នេះ​ខ្ញុំនៅមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថាកន្លងមកកម្ពុជាមាន​ច្បាប់មួយចំនួនដូចជា​ច្បាប់​ប្រឆាំងភេរវកម្ម​ជាដើម​រួច​ហើយ​​ដោយ​លោកជំរុញការពង្រឹងការអនុវត្តន៍​ច្បាប់កន្លង​ទៅច្រើន​ជាង​។ ​ទោះជាយ៉ាងណា​ការ​បង្កើត​ច្បាប់​ថ្មី​នេះ​លោកក៏ជំរុញឱ្យមានការសិក្សា​ និងទទួល​យកការពិគ្រោះ​យោបល់​​ពីភាគី​​ពាក់ព័ន្ធ​ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាថាគ្មានកំហុសឆ្គងពេលដាក់អនុវត្តន៍។

លោកថា៖ «ធម្មតាតែច្បាប់អនុម័តហើយគឺត្រូវអនុវត្តន៍ហើយលុះមានបញ្ហាទើបធ្វើវិសោធនកម្ម​បន្ថែម។ ខ្ញុំចង់ឱ្យមានការពិនិត្យពិគ្រោះយោបល់ចែករំលែកឱ្យ​គ្រប់ជ្រុងជ្រោយដើម្បី​ធានាពីការ​អនុវត្តន៍​។  

នាយកប្រតិបត្តិ​អង្គការ​លីកាដូ លោក អំ សំអាត

ក្នុងកម្មវិធីវេទិកាអ្នកជំនាញរបស់កម្ពុជាថ្មី កាលពីចុងខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​លោក​ សូ ណារ៉ូ បានលើកឡើងថាការរៀបចំច្បាប់​ដាក់ក្រុមជ្រុលនិយម​ជាពួកភេរវករគឺអាចសិក្សា​ពីច្បាប់ដាក់​កម្ពុជាប្រជាធិបតេយ្យនៅក្រៅច្បាប់មកសិក្សា។ ការបង្កើតនេះ​គឺជាការឆ្លើយតប​ទៅនឹង​ការបង្កើត​​ចលនា​របស់​ក្រុម​ក្រៅច្បាប់ដែលបានបង្កើតចលនាផ្សេងៗនៅពេល​ចុងក្រោយនេះ​បំពាន​រដ្ឋធម្មនុញ្ញកម្ពុជាធ្ងន់ធ្ងរ។

លោកថា៖ «វានឹងធ្វើឱ្យឯកោដល់ពួកជ្រុលនិយមនេះពួកដែលឃ្លានអំណាចដោយគ្មានព្រំដែនទោះបី​ជាបំផ្លិចបំផ្លាញជាតិខ្លួនឯងធ្លាក់ក្នុងនរកនៃសង្គ្រាមអីក៏គេមិនខ្វល់។ អ៊ីចឹងខ្ញុំជឿថា​វានឹងឈាន​ដល់​ដំណាក់​​កាលហ្នឹង»។

រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​លោក​ សូ ណារ៉ូ

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានបង្កើតចលនាជាតិ​តស៊ូមួយនៅក្រៅប្រទេស និងបានញ៉ុះញ៉ង់ដល់ពលរដ្ឋ មន្ត្រីរាជការប្រឆាំងរដ្ឋាភិបាល តាម​យុទ្ធ​សាស្ត្រ​​ផ្ការីករបស់ខ្លួនដោយឱ្យរៀបចំកម្លាំងបង្កប់ដើម្បី​បំផ្ទុះសកម្មភាពប្រឆាំងរដ្ឋ​ចេញ​ពីក្នុង​ប្រទេស​វិញ។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត បានប្រាប់កម្ពុជាថ្មី​តាមសារ​អេឡិច​​ត្រូនិច​តេឡេក្រាម​ថា សកម្មភាពរបស់លោក សម រង្ស៊ី ដែលបាន​បង្កើត​ចលនា​ផ្សេងៗ​​ បង្ក​ឱ្យមានការ​ព្រួយបារម្ភខ្លាំងចំពោះសន្ដិសុខ។

លោកថា៖ «អំពាវនាវបែបនេះធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ និងហានិភ័យនៃការកើនឡើង​ទៅ​ជាអំពើ​ហឹង្សា​​ជាផ្នែកមួយនៃអំពើភេរវកម្ម និងបដិវត្តន៍ពណ៌»។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត

លោក​យល់ស្របពីការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរករ​ដោយថា វានឹងជួយធានា​ដល់​សុវត្ថិភាព​ និងស្ថិរភាពសង្គម។ លោកថាវិធានការផ្លូវច្បាប់​ដែលមានគោលដៅ​និងព័ត៌មានច្បាស់​លាស់អាច​ឱ្យ​អាជ្ញាធរ​​កំណត់​អត្តសញ្ញាណ និង​កាត់បន្ថយ​ហានិភ័យ​ មុនពេលពួកគេ​ធ្វើសកម្មភាព​ផ្សេងៗ​។

លោកថា៖ «​ការបង្កើតច្បាប់ប្រឆាំងអំពើភេរវកម្មដ៏ទូលំទូលាយមួយ​នឹងជួយដល់​កម្ពុជា​ក្នុងការ​តម្រឹម​ច្បាប់ និងវិធានការផ្លូវច្បាប់ជាមួយនឹងក្របខណ្ឌប្រឆាំងភេរវកម្មសកល តាមរយៈការពង្រឹងសមត្ថភាព​របស់ខ្លួន​ក្នុងការ​សហការជាមួយដៃគូអន្តរជាតិ។ ការសហការបែបនេះ អាចរួមបញ្ចូលការ​ចែករំលែក​ស៊ើបការណ៍​ ការពង្រឹងសមត្ថភាព និងការចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលទាំងអស់នេះ​នឹងលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសកម្ពុជា»។

ជាមួយគ្នានេះលោក ថុង ម៉េងដាវីត បានជំរុញដល់ការរៀបចំច្បាប់ឱ្យមានលក្ខណៈគ្រប់ជ្រុង​ជ្រោយ ស្រប​តាមស្តង់ដារ​ច្បាប់ប្រឆាំង​ភេរវកម្ម​អន្តរជាតិផងដែរដោយថាការធ្វើដូច្នេះ កម្ពុជាមិន​ត្រឹមតែ​ពង្រឹង​សន្តិសុខផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ​ថែមទាំងពង្រឹងជំហររបស់កម្ពុជា​ជា​ប្រទេស​​ដែលមាន​ស្ថិរភាព និងអធិបតេយ្យភាពក្នុងបរិយាកាស​សន្តិសុខពិភពលោក​ដែលកាន់​តែស្មុគ​ស្មាញ​។

ច្បាប់ដាក់ក្រុមជ្រុលនិយមមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ ត្រូវបានបង្ហើបឡើង​ពីប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងមីទិញអបអរខួប៤៦ឆ្នាំ ទិវាជ័យជម្នះ៧ មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថាកម្ពុជាដល់ពេលហើយដែលត្រូវរៀបចំច្បាប់នេះ​ដោយ​ថា​ដើម្បី​ការពារ​សន្ដិភាព​ ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍របស់ប្រទេស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

Sokha Hotels

ព័ត៌មានពេញនិយម