Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនចាប់ខ្លួនជនបរទេស ៤០០នាក់ ក្រោយឆ្មក់ចូលកន្លែងឆបោកតាមអ៊ីនធឺណិត

បានផុស

នៅ

ជនជាតិបរទេសប្រមាណ​៤០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការ​​វាយឆ្មក់ទ្រង់ទ្រាយធំលើកន្លែង​​ដែល​គេ​សង្ស័យថា​​ ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

(រូបភាព៖​ PTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ហ្វីលីពីនបាន​ឆ្មក់​ចូល​អគារ​មួយ​ហើយ​បាន​រក​ឃើញ​កម្មករ​រាប់រយនាក់ដែល​ត្រូវ​បាន​គេ​ចោទ​ថា ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត​ដែល​កំណត់​គោលដៅ​លើ​ជនរងគ្រោះ​នៅ​បរទេស។

អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ លោកស្រី Dana Sandoval បានប្រាប់ AFP ថា ជនបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនជាជនជាតិចិន ហើយកំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់។ ពួក​គេ​នឹង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្នដើម្បី​រង់​ចាំ​ការ​និរទេសខ្លួន​ចេញ​ពី​ហ្វីលីពីន​។

លោក Fortunato Manahan ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយឆ្មក់​ចុងក្រោយថា៖​«ប្រតិបត្តិការរបស់ពួកគេត្រូវបានរកឃើញថា បំពានច្បាប់អន្តោប្រវេសន៍ និងបង្កហានិភ័យយ៉ាងសំខាន់ដល់សាធារណជន»។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីខែកក្កដាឆ្នាំមុន បានប្រកាសហាមប្រាមនៅចុងឆ្នាំ ២០២៤ លើប្រតិបត្តិករហ្គេមអនឡាញហ្វីលីពីន (POGO) បានប្រើប្រាស់ជាជម្រកក្រុមឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការក្លែងបន្លំតាមអ៊ីនធឺណិត ការចាប់ជំរិត និងថែមទាំងមានឃាតកម្មទៀតផង។

មានការព្រួយបារម្ភជាអន្តរជាតិបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញប្រតិបត្តិការបោកប្រាស់ស្រដៀងគ្នានៅអាស៊ី ដែលជារឿយៗត្រូវបានបុគ្គលិកជាជនរងគ្រោះពីការជួញដូរ ដែលត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យបោកបញ្ឆោតអតិជនឲ្យវិនិយោគរូបិយប័ណ្ណក្លែងក្លាយ និងគុណវិបត្តិផ្សេងទៀត៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម