Connect with us

កីឡា

ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល

បានផុស

នៅ

ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃមានឈ្មោះពិតថា Nualphan Lamsam ឬហៅថាម៉ាដាម Pang បច្ចុប្បន្នលោកស្រីមានអាយុ ៥៨ឆ្នាំ គឺជាអ្នកស្នងមរតកជំនាន់ទី ៥ នៃគ្រួសារត្រកូល Lamsam ដែលជាអ្នកមានបំផុតមួយក្នុងប្រទេស ជាមួយនឹងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៩០ លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes។

ដោយមានឈាមជ័រជនជាតិថៃកាត់ចិននៃត្រកូល Lamsam ត្រូវគេស្គាល់យ៉ាងច្បាស់បំផុតថាជាគ្រួសារដ៏មានឥទ្ធិពលលើអាជីវកម្មនៃវិស័យផ្សេងៗ ជាពិសេសធនាគារ និងការធានារ៉ាប់រង ដោយមានការកាន់កាប់សំខាន់ៗដូចជា៖ KBank, Phatra Insurance, Muang Thai Insurance និង Muang Thai Life Assurance។

យោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់ឲ្យដឹងដែរថា គ្រួសារដែលដឹកនាំដោយបងប្អូនជីដូនមួយរបស់ម៉ាដាម គឺលោក Banthoon Lamsam គឺជាអ្នកមានបំផុតទី ៣៧ នៅក្នុងប្រទេសថៃ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៨៦០លានដុល្លារអាមេរិក។ ចំណែកឯ ម៉ាដាម Pang បច្ចុប្បន្នជានាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Muang Thai Insurance ជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅក្នុងប្រទេស។ លោកស្រីថែមទាំងដឹកនាំយុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោថ្មីៗបំផុតរបស់ក្រុមហ៊ុន Believe Pang ហើយវត្តមានរបស់លោកស្រីត្រូវបានបង្ហាញលើការផ្សាយ និងផ្ទាំងប៉ាណូពាសពេញប្រទេសផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Saint Honorè (បាងកក) ដែលចែកចាយម៉ាកយីហោម៉ូដប្រណីតរបស់បារាំង Hermès ក្នុងប្រទេស និងសហម្ចាស់ក្រុមហ៊ុន Meister Technik ដែលជាអ្នកចែកចាយផ្លូវការនៃម៉ាករថយន្តលំដាប់ខ្ពស់របស់អាល្លឺម៉ង់ Audi នៅក្នុងប្រទេសថៃ។ គាត់ត្រូវគេរាយការណ៍ថាមានកាបូប និងសំលៀកបំពាក់ប្រណីតផ្ទាល់ខ្លួនពីម៉ាកយីហោបារាំង និងការចូលចិត្តគ្រឿងអលង្ការថ្លៃបំផុត។

ក្រៅពីទ្រព្យសម្បត្តិ និងភាពជាសហគ្រិន សេដ្ឋីនី​រូបនេះតែងតែដាក់ចំណងជើងថាជាតួអង្គសំខាន់ក្នុងវិស័យបាល់ទាត់ថៃ ដោយដើរតួនាទីយ៉ាងសំខាន់ជាមួយក្រុមទាំងបុរស និងក្រុមនារីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមជម្រើសជាតិនារីបានចូលរួមប្រកួត World Cup ២០១៥ និង ២០១៩ ខណៈដែលក្រុមបុរសបានឈ្នះពាន AFF Cup (ឥឡូវ ASEAN Cup) ជាប់ៗគ្នាក្នុងឆ្នាំ ២០២០ និង ២០២២។

អ្នកស្នងមរតកប្រាក់វាល់លានក៏បានផ្តល់រង្វាន់ដល់ក្រុមបុរសជាសាច់ប្រាក់ចំនួន ២៦ លានបាត (៧៥០,០០០ ដុល្លារ) សម្រាប់ការប្រកួតពានរង្វាន់ AFF Championship ឆ្នាំ ២០២២ របស់ពួកគេ។ ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៣ គាត់បានផ្តល់ឲ្យក្រុមបាល់ទាត់ជាតិចំនួន ១ លានបាតសម្រាប់ពិន្ទុនីមួយៗដែលពួកគេរកបានក្នុងវគ្គជម្រុះជុំទីពីរ។

លើសពីនេះទៅទៀត លោកស្រីបាន​ជួយ​ក្លិប​បាល់ទាត់​អាជីព​របស់​ថៃ Port FC ឲ្យ​ក្លាយ​ជា​កម្លាំង​ក្នុង​លីគ​ថៃ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធាន​ក្លិប។ ពេលនៅជាមួយក្លឹប លោកស្រីត្រូវគេរាយការណ៍ថា បានរៀបចំព្រឹត្តិការណ៍ចងក្រងជាក្រុមដែលកីឡាករ និងបុគ្គលិកបានដើរចេញជាមួយនឹងរង្វាន់ដ៏ថ្លៃថ្លាដូចជានាឡិកា Rolex, iPhone 13s និងកាបូបអ្នករចនាម៉ូដ។

យ៉ាងណា កាល​ពី​ខែ​កុម្ភៈឆ្នាំ២០២៤​ សេដ្ឋីនី​ Pang​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​កីឡា​បាល់ទាត់​ថៃ ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន។ នៅពេលនោះលោកស្រីបានថ្លែងថា បាល់ទាត់គឺជាកីឡារបស់ប្រជាជន ហើយវាគឺជាក្តីសង្ឃឹមរបស់ប្រជាជនថៃទាំងមូល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិធីជប់លៀងឆ្លងឆ្នាំរបស់ម៉ាដាម ​Pang ប្រជុំសុទ្ធតែកំពូលតារាជួរមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម