Connect with us

ជីវិតកម្សាន្ដ

គណនីតារាចិន Luhan ត្រូវរឹតបន្តឹង ក្រោយបំពានច្បាប់ផឹកស្រា និងប្រមាថអ្នកដទៃ

បានផុស

នៅ

យោងតាមកាសែត The Straits Times អ្នកប្រើប្រាស់ដែលព្យាយាមតាមដានប្រវត្តិរូបរបស់គាត់នៅលើវេទិកាដ៏ពេញនិយមរបស់ចិន Weibo, Xiaohongshu និង Douyin កាលពីថ្ងៃចន្ទបានជួបប្រទះសារដែលបង្ហាញថាគណនីរបស់ Luhan បានបំពានច្បាប់ និងបទប្បញ្ញត្តិ ឬបទដ្ឋានសហគមន៍។

ការដាក់កំហិតពីបណ្ដាញសង្គមទាំងប៉ុន្មាននេះ ត្រូវបានគេជឿថា កើតចេញពីការផ្សាយផ្ទាល់កាលពីខែវិច្ឆិកាឆ្នាំមុន ដែលតារាប្រុសវ័យ៣៤ឆ្នាំបានបង្ហាញសកម្មភាពផឹកស្រា និងធ្វើកាយវិការដោយប្រើម្រាមដៃកណ្តាលរបស់គាត់ឆ្ពោះទៅរកអ្នកបង្ខូចកេរ្តិ៍ឈ្មោះនិងអ្នកនិយមរិះគន់កន្លងមក។

បន្ទាប់មក Luhan បានចេញសារសុំទោសតាមរយៈក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងសេចក្តីថ្លែងការណ៍​ លោក​បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​ទង្វើ​របស់ខ្លួន ដោយ​បញ្ជាក់​ថា​ «​ខ្ញុំ​សូម​អភ័យទោស​ដោយ​ស្មោះ​ចំពោះ​ការ​ធ្វើជា​គំរូ​មិនល្អ​អំឡុងពេល​ការផ្សាយ​ផ្ទាល់​​។ ខ្ញុំ​នឹង​កែ​តម្រូវ​ផល​អវិជ្ជមាន​សង្គម​ និង​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​សិល្បៈ នៅពេល​អនាគត ខ្ញុំ​នឹង​រឹត​បន្តឹង​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ»។

ឧបទ្ទវហេតុនេះ ក៏បានបង្កឲ្យមានការពិភាក្សាយ៉ាងសំខាន់លើអ៊ីនធឺណិត ដោយមានអ្នកលេងអ៊ីនធឺណិតមួយចំនួនគាំទ្រសកម្មភាពរបស់ Luhan ប្រឆាំងនឹងអ្នករិះគន់របស់គាត់ ខណៈពេលដែលអ្នកផ្សេងទៀតបានថ្កោលទោសអាកប្បកិរិយារបស់គាត់ថា មិនស័ក្តិសមសម្រាប់បុគ្គលសាធារណៈ នេះបើយោងតាមរបាយការណ៍របស់កាសែត Global Times ដែលដកស្រង់សម្តី Jimu News ។

តារាចិន​ Luhan ពីដើមឡើយលោកទទួលបានកិត្តិនាមជាសមាជិកនៃក្រុមចម្រៀងកូរ៉េខាងត្បូង EXO និងក្រុមរងរបស់ខ្លួន EXO-M ដែលគាត់បានចាកចេញនៅខែតុលា ឆ្នាំ ២០១៤។ ក្នុងឆ្នាំ ២០១៧ ទស្សនាវដ្ដី Forbes បានដាក់ឈ្មោះគាត់ជាតារាដែលរកចំណូលបានច្រើនជាងគេទីពីរនៅក្នុងប្រទេសចិន ក្នុងបញ្ជី China Celebrity 100 បន្ទាប់ពីតារាសម្តែងចិន Fan Bingbing ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម