ព័ត៌មានអន្ដរជាតិ
ទីក្រុង LA មានភ្លើងឆេះព្រៃ ៧កន្លែង កំពុងសម្រុកឆេះសន្ធោសន្ធៅក្នុងពេលតែមួយ
តាមការចុះផ្សាយរបស់ BBC, គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ (ពេលវេលានៅកម្ពុជា) ទីក្រុង Los Angeles ដែលគ្រប់គ្នានិយមហៅថា LA បានកើតមានភ្លើងឆេះព្រៃកើនដល់ទៅ៧ហើយ ខណៈស្ថានភាពរឹតតែធ្ងន់ធ្ងរឡើងៗ មិនទាន់គ្រប់គ្រងបាន។

ភ្លើងឆេះព្រៃដំបូងគឺផ្តើមចេញពីតំបន់ Palisades កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ប៉ុន្តែឥឡូវតំបន់ចំនួន៦ទៀតក៏កើតមានអគ្គិភ័យយ៉ាងកាចសាហាវផ្ទួនៗគ្នាដែរដូចជា Lidia, Olivas, Hurstm, Eaton, Woodley និង Sunset។
នៅ Palisades, អគ្គិភ័យបានឆាបឆេះលើផ្ទៃដី ៦ ៣៩៤ហិកតា ដុតកម្ទេចសំណង់ប្រមាណ ១ ១០០ និងបង្ខំឲ្យជម្លៀសមនុស្សជាង ១០០ ០០០នាក់។

ចំណែកភ្លើងឆេះព្រៃ Eaton បានលេបត្របាក់ផ្ទៃដី ៤ ២៨៩ហិកតា បំផ្លាញសំណង់អគារចន្លោះ ២០០ទៅ៥០០អគារ ខណៈអគ្គិភ័យ Hurst កំពុងឆាបឆេះលើផ្ទៃដី ២០៤ហិកតា រីឯភ្លើងឆេះព្រៃ Woodley បានដុតកម្ទេចលើផ្ទៃដី១២ហិកតា។
ទន្ទឹមនោះ ភ្លើងឆេះព្រៃ Sunset នៅភ្នំហូលីវូដ បានរាលដាលយ៉ាងលឿនលើផ្ទៃដី ៨ហិកតា ខណៈអគ្គិភ័យ Lidia ឆាបឆេះ ៣២ហិកតាប៉ុន្តែទប់ស្កាត់បាន ៣០%។

ភ្លើងឆេះព្រៃថ្មីៗ កើតឡើងស្របពេលសោកនាដកម្មអគ្គិភ័យដ៏សាហាវនេះ ឆក់យកជីវិតមនុស្សចំនួន៦នាក់នៅក្នុងទីក្រុង LA ហើយក្រុមអ្នកព្យាករប៉ាន់ស្មានថា រដ្ឋកាលីហ្វ័រញ៉ា អាចខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ចន្លោះពី៥២ពាន់លានដុល្លារទៅ៥៨ពាន់លានដុល្លារអាមេរិក។
ចំពោះកត្តាចម្បងដែលធ្វើឲ្យអគ្គិភ័យឆេះរាលដាលក្នុងល្បឿនដ៏លឿនបែបនេះ ត្រូវបានក្រុមអ្នកជំនាញចង្អុលចំៗទៅព្រៃស្ងួតនិងខ្យល់បក់ខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហន្តរាយភ្លើងឆេះព្រៃនៅ LA កាន់តែធំធេង ខណៈរកឃើញមនុស្សស្លាប់ជាបណ្តើរៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ