Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តតាកែវ ឱ្យសិស្សសាលាបញ្ឈប់ការជិះកង់ ម៉ូតូទន្ទឹមគ្នា២ ឬ៣ជួរ ព្រោះងាយបង្កគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោកស្រី ហែម សារុម បានស្នើដល់អាជ្ញាធរមូលដ្ឋាន ពិសេសគណៈគ្រប់គ្រងសាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់អប់រំណែនាំដល់សិស្សឱ្យគោរពច្បាប់ចរាចរណ៍  បញ្ឈប់ការជិះទន្ទឹមគ្នា២រឺ៣ជួរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។ លោកស្រីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកក្រុមប្រឹក្សាខេត្តតាកែវអំពាវនាវដូច្នេះ បន្ទាប់ពីសង្កេតឃើញថានៅតាមសាលារៀនភាគច្រើន នៅពេលសិស្សចេញពីរៀន គឺបានជិះកង់ ម៉ូតូ ដង្ហែរគ្នាជាជួរទន្ទឹមគ្នា ដែលវាធ្វើមានការកកស្ទះ តាមដងផ្លូវនិងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃ ដែលធ្វើដំណើរលើផ្លូវជាមួយគ្នាបាន។

ជុំវិញបញ្ហានេះ លោកស្រីអាជ្ញាធរមូលដា្ឋន មន្រ្តីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់យុវជន សិស្ស និងប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ គោរពសិទ្ធអទិភាពគ្នា ដើម្បីរួមគ្នាកាត់បន្ថយការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍បន្តទៀត។

ឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ យល់ឃើញថាបញ្ហាចរាចរណ៍ជាបញ្ហាស្មុគស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយពីព្រោះបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស និងធ្វើឱ្យរងរបួសជារៀងរាល់ថ្ងៃ ការកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ភាពច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ពិសារគ្រឿងស្រវឹងរួចបើកបរ និងមិនពាក់មួកសុវត្ថិភាព។

សម្រាប់លោកអភិបាលខេត្តតាកែវ បញ្ហានេះ អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋ យុវជន សិស្សានុសិស្សនៅតាមទីសាធារណៈ និងតាមសាលារៀននានា ឱ្យបានទូលំទូលាយ ជាមួយគ្នានោះដែរគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូក៏ត្រូវតាមដានរាល់សកម្មភាពសិស្សដែលគេចសាលាមិនចូលរៀន សម្ងំទៅធ្វើជាក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅ ក្រៅសាលារៀន ដែលបង្កភាពអនាធិបតេយ្យដល់សង្គមក៏ដូចជាខេត្តទាំងមូល៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម