ព័ត៌មានជាតិ
កម្មករ និយោជិត ក្នុងវិស័យកាត់ដេរទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងនាពេលឆាប់ៗខាងមុខ
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យតាមស្ថាប័នផ្សេងៗ ជាពិសេសទាក់ទងទៅនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំបញ្ជីឈ្មោះនៅតាមរោងចក្រ សហគ្រាស ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅតាមស្ថាប័នផ្សេងៗ ត្រូវមានអនុគណៈកម្មការ ដើម្បីរៀបចំចាក់វ៉ាក់សាំងឲ្យបុគ្គលិករបស់ខ្លួន ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលត្រូវចាក់វ៉ាក់សាំងឲ្យកម្មករកម្មការិនីនាពេលខាងមុខ ហើយចាំបាច់ត្រូវរៀបចំបញ្ជីរោងចក្រនៅតំបន់ណាដែលត្រូវចាក់មុន ហើយរោងចក្រនៅតំបន់ណា ដែលត្រូវចាក់ក្រោយ។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្មករកម្មការិនីក្រៅប្រព័ន្ធ ក៏ត្រូវចាក់ផងដែរ ពីព្រោះពួកគេ ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នា ហើយកន្លងទៅ យើងបានចាក់ឱ្យកម្មករប្រមូលសំរាមនៅទីក្រុងភ្នំពេញរួចហើយ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វិស័យខាងលើនេះ រួមទាំងផ្នែកកពន្ធដារ គយ អគ្គិសនី រដ្ឋាករទឹក កម្មករ សហជីព បេឡាជាតិសន្តិសុខសង្គម បានដាក់បញ្ចូលទៅក្នុងផែនការរួចហើយ។ ជាមួយគ្នានោះសម្ដេចសម្តែងក្តីសង្ឃឹមថា ការងារនេះ នឹងប្រព្រឹត្តទៅបានដោយល្អ។ ពីព្រោះវាក់សាំងនឹងមកដល់ប្រមាណ១លាន៥ សែនដូស នាពេលខាងមុខ ហើយនឹងមកដល់ជាបន្ត បន្ទាប់ទៀត។

សូមបញ្ជាក់ថា តាមតួលេខមួយចំនួន ដែលទទួលបាន កម្មករ និយោជិត នៅតាមវិស័យទាំងអស់ ដែលរួមមានវិស័យកាត់ដេរសំលៀកបំពាក់ ដេរស្បែកជើង វិស័យសេវាកម្ម សណ្ឋាគារ និងភោជនីយ ដ្ឋានជាដើម មានប្រមាណជាង១ លាននាក់ ដូច្នេះបើតាមចំនួននេះ នឹងត្រូវចំណាយវ៉ាក់សាំងជាង២លានដូស។
ជារួមការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងពិភពលោក ជាពិសេសវិស័យសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍ ហើយក្នុងនោះប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ។ ដោយឡែក ទាក់ទងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ កម្មករ និយោជិត នៅក្នុងវិស័យកាត់ដេរ សម្លៀក បំពាក់ និងដេរស្បែកជើង ត្រូវបានចាត់ ទុកថា ជាក្រុមមួយ ដែលទទួលរងការឆ្លងរាលដាលតិចតួច ដោយសារតែមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចាត់ វិធានការទប់ស្កាត់ការឆ្លងរាលដាល នៅតាមរោងចក្រ សហគ្រាសនានាទូទាំងប្រទេស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា