Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​ពិភាក្សាបញ្ហាប្រឈម នឹង​បាន​សំណូមពរ​របស់​បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែល​បាន​រស់នៅលើ​ដី​ជាប់ដងព្រែក​កំពុង​បាយ​ចាប់​ពី​គល់ស្ពាន​ឥន្ទធនូ​រហូត​ដល់​គល់​ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ​(ស្ពានកំពុងបាយ) ដែល​ស្ថិតនៅក្នុងភូមិទ្វីខាងជើង​ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បី​រកដំណោះស្រាយបញ្ហាពាក់ព័ន្ធ​នឹង​ការ​រុះរើ​សំណង់​ដែល​ប៉ះពាល់​ចំណី​មាត់​ព្រែក​ដើម្បី​កំណត់យក​ទំហំទីតាំងរុះរើ ដើម្បី​រៀបចំសោភ័ណ្ឌភាព​បន្ថែម​ទៀត​ និង​ចាប់​ផ្ដើម​បើក​ផ្លូវ​មាត់ព្រែកចាប់ពីគល់ស្ពានចាស់រហូតដល់ស្ពានថ្មីនៅត្រើយខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​កំពត​ បាន​បន្ត​អភិវឌ្ឍ​តំបន់ឆ្នេរព្រែក​កំពង់​បាយ​ត្រើយ​ខាងលិច ក្នុងដំណាក់កាលទី២ ដោយស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយតម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ​ដែល​រស់​នៅ​ជាប់​ព្រែក​ចូលរួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែក​ដែល​ជាដី​សាធារណៈរបស់រដ្ឋ។


មាន​មតិ​សំណេះសំណាល​ក្នុង​ឱកាស​នោះ លោក ម៉ៅ ធនិន អភិបាលខេត្ត បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេច​បាន​ចង្អុល​ទិស​ឱ្យនៅតាមបណ្តាខេត្តដែលជាគោលដៅទេសចរណ៍ ត្រូវ​ពង្រីក​សក្តានុពល ដើម្បីស្រូបយកទេសចរ​ឱ្យមកលេងកម្សាន្តកាន់តែច្រើន ទាំងក្នុងប្រទេស ក្រៅប្រទេស ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោក​បាន​បន្ត​ថា ការអភិវឌ្ឍលើវិស័យទេសចរណ៍​នេះ គឺ​ជា​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះគឺតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការ​រុះរ៉ើ​សំណង់​ដែលប៉ះពាល់ដល់ចំណីព្រែកកំពង់បាយ ហើយការ​អភិវឌ្ឍនេះ គឺមិន​ឱ្យ​ប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះឡើយ។

ក្រោយ​ពី​កិច្ចប្រជុំរួចមក លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំង ៣៥គ្រួសារចុះពិនិត្យទីតាំង និងផលប៉ះពាល់ជាក់ស្តែង និងទទួលយកសំណើ សំណូមពររបស់ពលរដ្ឋផងដែរ។

ក្រោយ​ពី​បាន​ពិភាក្សា ក៏​ដូច​ជា​ទទួល​យក​មតិ​យោបល់​ពី​ពលរដ្ឋទាំង ៣៥គ្រួសាររួចមក ប្រជាពលរដ្ឋទាំងអស់ ក៏​យល់​ព្រម​ឯកភាព​តាមការកំណត់របស់អាជ្ញាធរខេត្ត​ក្នុងការរុះរ៉ើសំណង់ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និង​សំដែង​ក្តី​សប្បាយរីករាយក្នុងការ​ចូលរួមផងដែរ។

សូម​បញ្ជាក់​ថា រដ្ឋបាលខេត្ត​បាន​បែងចែក​ការ​អភិវឌ្ឍតំបន់ឆ្នេរព្រែកកំពង់បាយ​ត្រើយខាង​លិចជា​៣​ដំណាក់​កាល ដែល​ដំណាក់​កាលទី១ ចាប់​ពី​គល់​ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ)រហូតដល់ស្ពានរថភ្លើង។

នៅក្នុងថ្ងៃដដែល​ម៉ៅ ធនិន អភិបាលខេត្ត ក៏​បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលរមាសចាស់ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីរៀបចំធ្វើជាផ្សារគ្រឿងសមុទ្រនាពេលឆាប់ៗខាងមុខនេះផងដែរ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម