សន្តិសុខសង្គម
ធុងសំរាមចំនួន២១ធុង ត្រូវបានដាក់ពង្រាយបន្ថែមក្នុងមូលដ្ឋានសង្កាត់ភ្លេីងឆេះរទេះ ដើម្បីបរិស្ថានស្អាត
ដេីម្បីសម្រួល និងងាយស្រួលដល់ប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ បានសហការជាមួយក្រុមហ៊ុនប្រមូលសំរាមប្រចាំសាខាខណ្ឌកំបូល ចុះរៀបចំដាក់ពង្រាយធុងសំរាមសរុបចំនួន២១ធុង ក្នុងមូលដ្ឋានសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
លោក ពៅ ប៊ុនរី ប្រធានភ្នាក់ងារបរិស្ថាន និងអនាម័យប្រចាំសង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា ដោយសារតែទីតាំងខាងលេីខ្វះនូវធុងសំរាម ធ្វេីឲ្យប្រជាពលរដ្ឋបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ដល់បរិស្ថានគ្មានអនាម័យ ក្លិនមិនល្អ ទេីបតំណាងក្រុមហ៊ុនប្រមូលសំរាម ប្រចាំសាខាខណ្ឌកំបូល ចុះសហការជាមួយលោកមេភូមិចំនួន៣ភូមិ ក្នុងសង្កាត់ភ្លើងឆេះរទេះ រៀបចំដាក់ធុងសំរាមដើម្បីសម្រួលជូនចំពោះដល់ប្រជាពលរដ្ឋ។
លោក ពៅ ប៊ុនរី បន្តថា ការដាក់ពង្រាយធុងសំរាមនេះ គឺនៅភូមិគោកខ្សាច់ចំនួន៨ទីតាំង ស្មេី១៨ធុង ភូមិទួលកី១ទីតាំងស្មេី២ធុង ភូមិប្រទះឡាង១ទីតាំង ស្មេី១ធុង សរុប២១ធុង។ អាជ្ញាធរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវចៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថានគ្មានអនាម័យ និងចូលរួមសហការឲ្យបានល្អ អនាម័យល្អ ទីក្រុងស្អាត៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន