Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ខាត​បង់​ប្រហែល ៥៧​ពាន់​លាន​ដុល្លារ ព្រោះ​ភ្លើង​ឆេះ​ព្រៃនៅ LA

បានផុស

នៅ

យោង​តាម​​​ការ​ប៉ាន់ស្មាន​របស់​ក្រុមហ៊ុន AccuWeather ការ​ខាតបង់​​សេដ្ឋកិច្ច​ជា​បឋម​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់ និង​សាហាវ​​​បំផុត​នៅ​​ទី​ក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា អាច​ស្ថិត​​ក្នុង​​ចន្លោះ​ពី ៥២​ពាន់​លាន​ដុល្លារ ដល់​ ៥៧​ពាន់​លាន​ដុល្លារ

(រូបភាព៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា ការ​ខាតបង់​ដ៏​សម្បើម​នេះ មិន​មែន​ដោយសារ​តែ​​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់​ជា​ច្រើន​ខ្នង​នោះ​ទេ តែ​ព្រោះ​​​​ផ្ទះ​នៅ​តំបន់​រងគ្រោះ​សុទ្ធ​តែ​​​​មាន​តម្លៃ​ខ្ពស់​ខ្លាំង ដោយ​ជា​មធ្យម​ក្នុង​ផ្ទះ​មួយ​ខ្នង​​ថ្លៃ​ជាង ២​លាន​ដុល្លារ​ឯណោះ។

គិត​មក​ទល់​នឹង​ពេល​នេះ យ៉ាងហោចណាស់មនុស្ស ​៥​នាក់បានស្លាប់ ហើយអគារជាង ១ ០០០​ខ្នង​ត្រូវបានបំផ្លាញ ក្រោយ​ទីក្រុង Los Angeles កើត​មាន​​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ អណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ បានលេបត្របាក់ផ្ទះ និងអាជីវកម្ម ដោយបង្ខំអ្នកស្រុកឲ្យ​ភៀសខ្លួនចេញ​ពី​ទីលំនៅ​របស់​ពួក​គេ ហើយក្នុងចំណោមអ្នករងគ្រោះទាំងនោះក៏មានតារាល្បីៗដូចជា Paris Hilton, Adam Brody, និង Billy Crystal ផងដែរ។

ជុំវិញមហន្តរាយនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ចេញជំនួយសហព័ន្ធ ហើយបញ្ជូនឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គិភ័យ៣០គ្រឿង ព្រមទាំងយន្តហោះយោធាធុនធ្ងន់ C-130 ទៅកាន់ទីក្រុង Los Angeles។

ស្របពេលជាមួយគ្នានោះមន្ត្រីក្រុង Los Angeles កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃសោកនាដកម្មភ្លើងឆេះព្រៃនេះ ខណៈមានការសង្ស័យថា វាអាចផ្តើមចេញពីការលួចដុត ហើយ​បើ​រកឃើញថា វា​បង្កឡើងដោយមនុស្សលួចដុតមែននោះ អ្នកប្រព្រឹត្តនឹងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម៕

ដោយ៖ ឈាង

ចុចអាន៖ ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម