Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលបានទទួល​ចំណូល​ពីអាជីវកម្មល្បែង​ (មានទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល (ឬជាង៦៣,១១ លានដុល្លារ), កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។ មន្រ្តី​​ថាកំណើននេះឆ្លុះបញ្ចាំងកំណើននៃសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគដែលងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសកំណើននៃវិស័យទេសចរណ៍; ការតឹងទារបំណុលចាស់ដែលនៅសេសសស់; និងការពង្រឹងអនុលោមភាពនៃប្រតិបត្តិការល្បែងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបាន​មានប្រសាសន៍ថា  គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥។ គិតមកដល់បច្ចុប្បន្ន​ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១; ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ លោកថាសម្រាប់ល្បែងផ្សេងសំណាង គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន ២១ ក្រុមហ៊ុន (ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣ ក្រុមហ៊ុន); សាខាល្បែងផ្សងសំណាងចំនួន ៤៥ សាខា (ដែលក្នុងនោះព្យួរចំនួន ១៣ សាខា); លិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ដែលក្នុងនោះផុតសុពលភាពទាំងអស់​។

លោកបានថ្លែងថា៖ចំណូលរបស់យើងនៅឆ្នាំ២០២៤មានកំណើនខ្ពស់ធៀបឆ្នាំ២០២៣​ព្រោះយើងប្រឹងកៀរគរខ្លាំង ដើម្បីឱ្យកាស៊ីណូទាំងអស់អនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាឱ្យបានត្រឹមត្រូវ។ យើងមានការតឹងរឹង ដោយសារតែកាស៊ីណូកន្លងមកបង្កើតមុនច្បាប់ ដូច្នេះនៅពេលដែលយើងបានដាក់ឱ្យអនុវត្តច្បាប់ទៅមានភាពតឹងតែង ប៉ុន្តែទាំងជាយ៉ាងណាក៏គណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា ​ខិតខំប្រឹងប្រែងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ឱ្យមានសណ្តាប់ធ្នាប់នៅក្នុងការធ្វើប្រតិបតិ្តការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើង»។ លោកថា សម្រាប់កាស៊ីណូភាគច្រើនគឺមានទីតាំងក្នុងខេត្តព្រះសីហនុ។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងមកកាន់កម្ពុជាថ្មី​ថាការពង្រឹងនូវការអនុវត្តច្បាប់ពន្ធនានាគឺជារឿងចាំបាច់ ដោយសារចំណូលពន្ធគឺ​ប្រភព​ចំណូល​ជាតិ​ដ៏​សារៈ​សំខាន់​សម្រាប់រដ្ឋាភិបាលមានលទ្ធភាពយកទៅធ្វើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនោះទៅទៀត ការរឹតបន្តឹងច្បាប់លើអាជីវកម្ម​ល្បែងគ្រប់រូបភាពជាពិសេសកាស៊ីណូ និងល្បែងអនឡាញ នឹងជួយឱ្យ​វិស័យនេះកាន់តែមានសណ្តាប់ធ្នាក់ និងមិនបង្ករបញ្ហាឬផលវិបាក​ណាមួយដល់សង្គម។​

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារ​ស្ថានភាព​​ល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលបានទទួល​ចំណូល​ពីអាជីវកម្មល្បែង​ (រួមបញ្ចូលទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល (ឬជាង៦៣លានដុល្លារ), កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។ មន្រ្តី​​ថាកំណើននេះឆ្លុះបញ្ចាំងកំណើននៃសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគដែលងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសកំណើននៃវិស័យទេសចរណ៍; ការតឹងទារបំណុលចាស់ដែលនៅសេសសស់; និងការពង្រឹងអនុលោមភាពនៃប្រតិបត្តិការល្បែងពាណិជ្ជកម្ម។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបាន​មានប្រសាសន៍ថា  គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥។ គិតមកដល់បច្ចុប្បន្ន​ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១; ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ លោកថាសម្រាប់ល្បែងផ្សេងសំណាង គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន ២១ ក្រុមហ៊ុន (ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣ ក្រុមហ៊ុន); សាខាល្បែងផ្សងសំណាងចំនួន ៤៥ សាខា (ដែលក្នុងនោះព្យួរចំនួន ១៣ សាខា); លិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ដែលក្នុងនោះផុតសុពលភាពទាំងអស់​។

លោកបានថ្លែងថា៖ចំណូលរបស់យើងនៅឆ្នាំ២០២៤មានកំណើនខ្ពស់ធៀបឆ្នាំ២០២៣​ព្រោះយើងប្រឹងកៀរគរខ្លាំង ដើម្បីឱ្យកាស៊ីណូទាំងអស់អនុវត្តន៍ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាឱ្យបានត្រឹមត្រូវ។ យើងមានការតឹងរឹង ដោយសារតែកាស៊ីណូកន្លងមកបង្កើតមុនច្បាប់ ដូច្នេះនៅពេលដែលយើងបានដាក់ឱ្យអនុវត្តច្បាប់ទៅមានភាពតឹងតែង ប៉ុន្តែទាំងជាយ៉ាងណាក៏គណៈកម្មការគ្រប់គ្រងល្បែងកម្ពុជា ​ខិតខំប្រឹងប្រែងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ឱ្យមានសណ្តាប់ធ្នាប់នៅក្នុងការធ្វើប្រតិបតិ្តការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយើង»។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងមកកាន់កម្ពុជាថ្មី​ថាការពង្រឹងនូវការអនុវត្តច្បាប់ពន្ធនានាគឺជារឿងចាំបាច់ ដោយសារចំណូលពន្ធគឺ​ប្រភព​ចំណូល​ជាតិ​ដ៏​សារៈ​សំខាន់​សម្រាប់រដ្ឋាភិបាលមានលទ្ធភាពយកទៅធ្វើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនោះទៅទៀត ការរឹតបន្តឹងច្បាប់លើអាជីវកម្ម​ល្បែងគ្រប់រូបភាពជាពិសេសកាស៊ីណូ និងល្បែងអនឡាញ នឹងជួយឱ្យ​វិស័យនេះកាន់តែមានសណ្តាប់ធ្នាក់ និងមិនបង្ករបញ្ហាឬផលវិបាក​ណាមួយដល់សង្គម។​

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តន៍នូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជក​ម្មកាលពីខែវិច្ឆិកាឆ្នាំ២០២០។ ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ​ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មព្រមទាំងបង្កើតស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

ព័ត៌មានជាតិ១៤ នាទីutes មុន

៩ថ្ងៃ បុគ្គលជាប់កាតព្វកិច្ចជិត៧០% បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់

កីឡា១៧ នាទីutes មុន

Neymar ប្រាប់​ថា World Cup 2026 ជាការប្រកួតចុងក្រោយរបស់ខ្លួន

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ មនុស្សត្រូវយល់ថា “ផ្លូវចិត្ត” ជារឿងសំខាន់ត្រូវថែទាំ និងត្រូវស្វែងរកដំណោះស្រាយពេលជួបវិបត្តិ

សេដ្ឋកិច្ច៤២ នាទីutes មុន

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥៤,៧៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២២ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម