Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលលុបចោលអាជ្ញាបណ្ណអាជីវកម្មរ៉ែថ្មនៅខេត្តកំពត ដាក់ជាកន្លែងសាសនា និងទេសចរណ៍

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានម្រេចលុបចោល​អាជ្ញាបណ្ណ​គម្រោង​អាជី​វកម្ម​រុករករ៉ែថ្មកំបោរមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានទំហំផ្ទៃដីជាង ៤៦០​​ ហិកតា ហើយដាក់អភិរក្សសម្រាប់ជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបានសម្រេច​លុប​ចោល​អាជ្ញា​បណ្ណឧស្សាហកម្មធនធានរ៉ែថ្មកំបោរមួយ នៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យបច្ចេក​ទេស​​របស់ក្រសួងរ៉ែ និងថាមពល ដែលទុកទីតាំងនេះសម្រាប់បដិបត្តិសាសនា អេកូរទេសចរ និង​វប្បធម៌»។

សម្ដេចធិបតីបានអះអាងថា ទីតាំងនេះ អាចដាក់ជាតំបន់បេតិកភណ្ឌ និងជាតំបន់ទេសចរណ៍ ដែល​អាជ្ញា​ធរត្រូវបន្តថែរក្សា។

ពិធីប្រកាសលុបចោលអាជ្ញាបណ្ណរ៉ែថ្មកំបោរបានរៀបចំជាផ្លូវការ​ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងឃុំដំណាក់កន្ទួច​ខាងត្បូង​ និងឃុំដំណាក់កន្ទួចខាងជេីង​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៨ វិនាទី មុន

រដ្ឋាភិបាលលុបចោលអាជ្ញាបណ្ណអាជីវកម្មរ៉ែថ្មនៅខេត្តកំពត ដាក់ជាកន្លែងសាសនា និងទេសចរណ៍

កីឡា១៤ នាទីutes មុន

យុវជនស្រឡាញ់កីឡាមួយក្រុម រួមគ្នារៃអង្គាសថវិកា​ ទិញសម្ភារសិក្សាជូនសាលាបឋមសិក្សាអូរក្បុល

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ឌួង ហ្សូរីដា ថា ចង់ឲ្យផ្លូវចិត្តកាន់តែរឹងមាំ ត្រូវមាន ៧ ចំណុច

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជារកចំណូលបានជាង៦៣លានដុល្លារពីអាជីវក​ម្មល្បែងក្នុងឆ្នាំ២០២៤ ដោយសារស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច និងការ​រឹតបន្តឹងការអនុវត្តច្បាប់

ព័ត៌មានជាតិ៣១ នាទីutes មុន

៩ថ្ងៃ បុគ្គលជាប់កាតព្វកិច្ចជិត៧០% បានប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២២ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២១ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម