Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចិនរកឃើញអ្នកឆ្លងមេរោគអុត​ស្វា​(mpox)​​ ៥ករណី​ថ្មី​ទៀត​

បានផុស

នៅ

ប្រទេសចិន បានរាយការណ៍ថា ​ខ្លួន​បានរកឃើញករណីឆ្លងចំនួន​៥នៃមេរោគ​​ជំងឺ​អុត​ស្វា (mpox) ថ្មី ប៉ុន្តែថា​ក៏បា​​ន​អះអាងថា​ ការផ្ទុះឡើងនេះត្រូវបាន​​គ្រប់​គ្រង​​យ៉ាងមានប្រសិទ្ធភាព និង​មិន​មាន​ការ​ឆ្លង​​ដែលត្រូវ​បាន​រកឃើញ​ទៅកាន់​អ្នកជិត​ស្និទ្ធ​អ្នក​ជំងឺ​នោះទេ​​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA នៅថ្ងៃទី១០ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសុខភាពពិភពលោក (WHO) បាន​ប្រកាសអាសន្នសុខភាពជាសាកលជុំវិញមេរោគ​អុត​ស្វា​នេះ​នៅក្នុងខែសីហា ហើយបានបន្តវានៅក្នុងខែវិច្ឆិកា បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)​​នៅតំបន់​អាហ្វ្រិក ជា​កន្លែងដែលវាបានសម្លាប់មនុស្សជាង១០០០នាក់។ ពីរថ្ងៃបន្ទាប់ពីការប្រកាសខែសីហារបស់អង្គការសុខភាពពិភពលោក ប្រទេសចិន​បានប្រកាសថា ខ្លួននឹងពិនិត្យមនុស្ស​​ធ្វើ​ដំណើរ​ចូលប្រទេស ដោយ​​ការ​ធ្វើតេស្ត​រក mpox ក្នុង​រយៈពេល​ប្រាំមួយខែខាងមុខ។

កាលពីព្រហស្បតិ៍អាជ្ញាធរសុខាភិបាលចិន បានរកឃើញការផ្ទុះ​ឡើង​ជាចង្កោមនៃមេរោគ mpox strain clade 1b ជាមួយនឹងប្រភពនៃការឆ្លងដែលគេជឿថា ពីអ្នកដែលធ្លាប់រស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ DRC។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ​ជំងឺរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស​៤​នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺត្រូវបានគេរកឃើញថា បានឆ្លងមេរោគ​ហើយកំពុងបង្ហាញរោគសញ្ញាស្រាលៗ ដូចជា មាន​កន្ទួល និងពងបែក។

អ្នកឆ្លងមេរោគ និងអ្នកប៉ះពាល់អ្នកឆ្លងកំពុងទទួលបានការព្យាបាលវេជ្ជសាស្រ្ត និងការសង្កេតសុខភាព ហើយការផ្ទុះឡើងនេះត្រូវបាន​គ្រប់​គ្រង​​និង​ដោះស្រាយ​ប្រកបដោយប្រសិទ្ធភាពផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលចិន រហូតមកដល់ពេលនេះ មិនមានករណីណាមួយត្រូវបានរកឃើញក្នុងចំណោមអ្នកមានទំនាក់ទំនងអ្នកឆ្លងផ្សេងទៀតនោះទេ។

​ជំងឺ​ឆ្លង​​អុត​ស្វា​​ (Mpox) បង្កឡើងដោយមេរោគឆ្លងទៅមនុស្សដោយសត្វ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធផងដែរ។ វាបណ្តាលឱ្យមានអាការៈគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅស្បែកធំៗ ព្រម​ទាំង​អាចបណ្តាល​ឲ្យ​ស្លាប់បាន។ បើយោងតាមអង្គការសុខភាពពិភពលោកករណីឆ្លង mpox ត្រូវបានរាយការណ៍នៅក្នុងប្រទេស​ជាង ១២០ចាប់តាំងពីឆ្នាំ២០២២មក៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

ប្រទេសចិនរកឃើញអ្នកឆ្លងមេរោគអុត​ស្វា​(mpox)​​ ៥ករណី​ថ្មី​ទៀត​

កីឡា៨ នាទីutes មុន

ថ្ងៃអាទិត្យនេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ការ​ធ្ងន់​ប៉ះ បឹងកេត កំពុងឡើងជើង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​មុន​បញ្ចប់​អាណត្តិ រដ្ឋបាល​បៃដិនដាក់​ទណ្ឌកម្ម​មន្ត្រី​មានឥទ្ធិពល​របស់​ហុងគ្រី

សេដ្ឋកិច្ច១៦ នាទីutes មុន

កង្វះទុនកែច្នៃក្នុងស្រុក ជាចំណែកធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅហូរចេញទៅទីផ្សារបរទេស ៩៥%

ព័ត៌មានជាតិ១៨ នាទីutes មុន

ផ្លូវបេតុង ១ ខ្សែ នៅភូមិត្រពាំងថ្លាន់ រងការទ្រុឌទ្រោមដោយសារឡានដឹកដី ពលរដ្ឋស្នើអាជ្ញាធរមានវិធានការ និងជួសជុលឡើងវិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៣ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម