សុខភាព
ផលវិបាកនៃជំងឺលើសសម្ពាធឈាម!
ជំងឺលើសសម្ពាធឈាមជាបញ្ហាចម្បងមួយសម្រាប់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ដែលជាទូទៅវាជាមូលហេតុចម្បង ដែលតម្រូវឲ្យអ្នកជំងឺមកជួបគ្រូពេទ្យ។ ជំងឺលើសសម្ពាធឈាមអាចបង្កនូវផលវិបាកជាច្រើន ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាល បេះដូង សរសៃឈាម និងតម្រងនោម។
ក) តើអ្វីទៅជាជំងឺលើសសម្ពាធឈាម?
ជំងឺលើសសម្ពាធឈាមត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យ ហើយត្រូវបានបែងចែកសម្ពាធឈាមទៅតាមចំណាត់ថ្នាក់ ដូចតទៅ:
សម្ពាធឈាមនៅពេល Systole (mmHg)
– សម្ពាធឈាមធម្មតា តូចជាង ១២០
– ជិតលើសសម្ពាធឈាម ចាប់ពី ១២០-១៣៩
– លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ១៤០-១៥៩
– លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១៦០
សម្ពាធឈាមនៅពេល Diastole (mmHg)
– សម្ពាធឈាមធម្មតា តូចជាង៨០
– ជិតលើសសម្ពាធឈាម ចាប់ពី ៨០-៨៩
– លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ៩០-៩៩
– លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១០០
ខ) មូលហេតុដែលបង្កឲ្យមានជំងឺលើសសម្ពាធឈាម៖
ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាម ប្រហែលជា៩០ភាគរយ យើងពុំអាចរកឃើញពីមូលហេតុបង្កនៅឡើយទេ (Hypertension artérielle essentielle ou primitive) តែមានប្រហែលជា១០ភាគរយប៉ុណ្ណោះ ដែលមានមូលហេតុបង្កច្បាស់លាស់ ដែលនៅក្នុងនោះរួមមាន៖
– ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS, Corticoïdes
– ជំងឺ Cushing (Maladie de Cushing)
– ជំងឺដុំក្រពេញលើតម្រងនោម (Phéochromocytose)
– ជំងឺដុំគីសច្រើននៅតម្រងនោម (Polykystose rénale)
– ជំងឺលើសសម្ពាធឈាមដោយសារសរសៃឈាមតម្រងនោម (Hypertension artérielle rénovasculaire)
– ជំងឺត្បៀតសរសៃឈាមអាអក (Coartation aortique)
– ជំងឺសរសៃឈាមអាអក (Maladie aortique)
គ) រោគសញ្ញានៃជំងឺលើសសម្ពាធឈាម
ជាទូទៅជំងឺលើសសម្ពាធឈាមមិនមានរោគសញ្ញាអ្វីអោយច្បាស់លាស់ទេ តែភាគច្រើននៃរោគសញ្ញា ស្តែងចេញជាផលវិបាកនៃជំងឺនោះ។
ឃ) ផលវិបាកនៃជំងឺលើសសម្ពាធឈាម
១) ការប៉ះពាល់ទៅលើបេះដូង៖
ជំងឺលើសសម្ពាធឈាម គឺជាកត្តាដែលបង្កអោយមានកំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូង (athérome) ដែលអាចបណ្ដាលឲ្យមានជំងឺស្ទះសរសៃឈាមបេះដូង (cardiopathie ischémique)។ ជំងឺនេះក៏ជាកត្តាធ្វើឲ្យសាច់ដុំបេះដូងឡើងក្រាស់ (Hypertrophie ventriculaire gauche) ដែលជាកត្តាមួយ ធ្វើឲ្យសាច់ដុំបេះដូងត្រូវការអុកស៊ីសែនលើសពីធម្មតា ដែលបណ្ដាលឲ្យមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។
រោគសញ្ញាដែលស្ដែងចេញមានដូចជា៖
– ឈឺទ្រូងចាក់មក ក ឬដើមដៃឆ្វេង (Angine de poitrine)
– ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ ឬក៏ហត់នៅពេលសម្រាក
២) ការប៉ះពាល់ទៅលើសរសៃឈាម៖
ជំងឺលើសសម្ពាធឈាមបង្កអោយមាន
– កំណកខ្លាញ់នៅក្នុងសរសៃឈាម (arthérome)
– ការរីកប៉ោងធំនៃសរសៃឈាម (Anévrysmes)
– ការបែកនូវសរសៃឈាមធំ (dissections aortiques)
– ការស្ទះសរសៃឈាមនៅជើង (artériopathie oblitérante des membres inférieurs) ដែលស្ដែងចេញឲ្យថមថយនៅចម្ងាយដើររបស់អ្នកជំងឺ (claudication intermittente)
៣) ការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ៖
ជំងឺលើសសម្ពាធឈាម អាចបង្កឲ្យមានជាជំងឺស្ទះសរសៃឈាមខួរក្បាល ឬបែកសរសៃឈាមនៅខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែលរោគសញ្ញា ស្ដែងចេញដោយអ្នកជំងឺទន់ដៃទន់ជើង ឬមួយចំហៀងខ្លួន និយាយមិនច្បាស់ ឈឺក្បាល និងបាត់បង់ស្មារតី។
៤) ការប៉ះពាល់ទៅលើតម្រងនោម៖
ជំងឺលើសសម្ពាធឈាមអាចបង្កឲ្យមានជំងឺខ្សោយតម្រងនោម ដែលធ្វើឲ្យមានជាតិសាច់ចេញតាមទឹកនោម (ទឹកនោមប្រៃ) ដោយសារតែផលប៉ះពាល់ទៅលើសរសៃឈាមតម្រងនោម ហើយធ្វើឲ្យលើសសម្ពាធឈាមកាន់តែធ្ងន់ធ្ងរ ដែលរោគសញ្ញាស្ដែងចេញមានដូចជា ហើមជើងទាំងសងខាង ហើមមុខ ពិសេសត្របកភ្នែក។
៥) ការប៉ះពាល់ទៅលើភ្នែក៖
វាអាចធ្វើឲ្យគំហើញរបស់ភ្នែកមានការធ្លាក់ចុះ ឬធ្ងន់ធ្ងររហូតដល់មើលពុំឃើញ។
ជាទូទៅផលវិបាកនៃជំងឺលើសសម្ពាធឈាមអាចត្រូវបានធើ្វការបង្ការ ដោយអ្នកជំងឺត្រូវ៖
– ពិសាថ្នាំតាមវេជ្ជបញ្ជា
– មកតាមដាន តាមការណាត់ជួបជាមួយគ្រូពេទ្យឲ្យបានជាប់លាប់
– អនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ តាមរយៈការពិសាតមប្រៃខ្លាញ់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បាក់ខ្ទង់ច្រមុះនិងការព្យាបាល !
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤