Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេស ISI នៅខេត្តព្រះសីហនុ បើកសម្ពោធនៅថ្ងៃនេះ

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ស្ថិតនៅបណ្តោយផ្លួវ ល្បឿនលឿន PP-SHV ក្នុងខេត្តព្រះសីហនុ ត្រូវបានដាក់សម្ពោធបើកការដ្ឋានសាងសង់ដើម្បីចាប់យកនូវឪកាសនៃលំហូរវិនិយោគនានា​អាចនឹងធ្វើការសាងសង់រោងចក្រផលិតកម្មរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចនៃតំបន់មាត់សមុទ្រមួយនេះនាពេលខាងមុខ។

ពិធីបើកការដ្ឋានសាងសង់នេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ខណៈតំបន់សេដ្ឋកិច្ចពិសេស ISI ត្រូវបានអភិវឌ្ឍឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់រោងចក្រឧស្សាហកម្ម ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដ៏ទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងថា អ្វីដែលយើងឃើញចំពោះមុខនៅថ្ងៃនេះ គឺផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយក្នុងក្រុមគ្រួសារមួយ។

ការបីបាច់ថែរក្សាកូនឱ្យទៅជាមនុស្សល្អ និងសកម្មក្នុងសង្គមនេះបានធ្វើឱ្យមានការដឹកនាំប្រែក្លាយសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលបានផ្តល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា និងចូលរួមយ៉ាងសំ​ខាន់​ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖«ថ្ងៃនេះក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បាន​ឈានទៅពង្រីកការវិនិយោគបន្ថែមទៀត ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរនូវសមិទ្ធផល​ថ្មីនេះ»។

លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ និងមុខជំនួញរបស់ក្រុមហ៊ុននាពេលនេះ ជាការក​សាងមាតុភូមិជាទីស្រឡាញ់របស់យើងដែលនឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ កម្ពុជាមានតំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៦ កន្លែងក្នុងចំណោម ៤៤ កន្លែង កំពុង​ដំណើរការ​នៅ ៩ រាជធានី​ខេត្ត ដែល​បាន​​បង្កើត​ការងារ​បាន​​ជិត ២០ ម៉ឺន​កន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន​។ សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៦ កន្លែង​ មាន​គម្រោង​វិនិយោគ​ចំនួន​ ៧៣៤ គម្រោង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៨.៩ ប៊ីលាន​ដុល្លារ។ នេះបើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងសុខាភិបាល
ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងអំពាវនាវអាជ្ញាធររាជធានី ខេត្ត ចូលរួមទប់ស្កាត់ជំងឺជំងឺគ្រុនឈាមចៀសវាងផ្ទុះរាតត្បាតទ្រង់ ទ្រាយធំក្នុងសហគមន៍

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្ត​កំពត​ជំរុញ​ឱ្យសមាជិក​គណៈចលនាមហាជន នៅគ្រប់មូលដ្ឋាន​ត្រូវបង្កើនការយកចិត្ត​ទុកដាក់​លើការងារសំខាន់ៗ៦ចំណុច

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្លើយតប​នឹងក្រុមប្រឆាំង ឧបនាយករដ្ឋមន្ត្រី​ ស សុខា ថា កម្ពុជារីកចម្រើនមកដល់ពេលនេះ​កើត​ចេញ​ពី​អគ្គមគ្គុទេសន៍​របស់​សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១០ ម៉ោង មុន

អត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​សិស្ស-ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ ក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម