Connect with us

សន្តិសុខសង្គម

អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ​៣​នាក់​ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង

បានផុស

នៅ

អ្នកនេសាទ៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរី ធ្វើការឃាត់ខ្លូនកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិទួលសាំង(ក) ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

តាមរបាយកាណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣មានឈ្មោះទី១ឈ្មោះ ចក់ មុំ ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ ចក់ គិន ភេទប្រុស អាយុ២០ឆ្នាំ ទី៣ឈ្មោះ​ កូប កូសេន ភេទប្រុស​ អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរជាអ្នកនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឃាត់ខ្លូនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានខ្នោះដៃ១គូ វិទ្យុទាក់ទង១គ្រឿង ទូរសព្ទ័ដៃ២គ្រឿង កាំបិតបត់១ ម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥សេរី២០១៧។

យោងតាមប្រភពពីក្រុមមន្រ្តីមានសមត្ថកិច្ចច្បាស់ការសុំមិនបញ្ជេញឈ្មោះ បានឱ្យដឹងថា ជនសង្ស័យខាងលើតាំងខ្លូនជាមន្រ្តីជលផលដែលមានមេក្លោងឈ្មោះ អ៊ឹម ឧត្តម (ហៅ ចិត្ត) នាយសង្កាត់រដ្ឋបាលជលផលស្លែង បានដើរចាប់ជំរិតលុយពលរដ្ឋចូលនេសាទ នៅស្រុកអង្គរបុរីជាហូហែរ។ ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យបានដើរចាប់ពលរដ្ឋ ដែលចូលនេសាទតាមផ្ទៃបឹងមិនថាខុសច្បាប់ ឬត្រូវច្បាប់នោះទេ បើមិនឱ្យលុយពួកគេ គឺចាប់ពលរដ្ឋវាយខ្នោះយកមកឱ្យលោក អ៊ឹម ឧត្តម ដើម្បីជំរិតយកលុយជាថ្នូរនឹងការមិនបញ្ជូនទៅតុលាកា។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ខ្នោះដៃដែលមន្រ្តី្តអាវុធហត្ថឃាត់បានជារបស់លោក អ៊ឹម ឧត្តម។

ជុំវិញករណីខាងលើលោក​ អ៊ឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលស្លែង បានឱ្យដឹងថា ករណីឃាត់ខ្លូនជនសង្ស័យ៣នាក់ខាងលើ កម្លាំងអាវុធហត្ថដកហូតបានវិទ្យុទាក់ទង និងខ្នោះដៃ គឺជារបស់លោកពិតប្រាកដមែន ព្រោះលោកភ្លេចនៅលើទូក ហើយលោកបានប្រាប់គាត់ឱ្យរក្សាទុកឱ្យលោកផង ចំណែករឿងចុះបង្ក្រាបរាល់បទល្មើសនេសាទ គឺលោកបានឱ្យពួកគាត់ជួយបើកទូក ជូនលោកចុះបង្ក្រាបជាមួយគ្នា ហើយពួកគាត់មិនមែនជាមន្រ្តីជលផល ឬមន្រ្តីជាប់កិច្ចសន្យានោះទេ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងសាកសួរនៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តតកែវ៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម