Connect with us

ព័ត៌មានជាតិ

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

បានផុស

នៅ

ស្ទឹងត្រែង ៖ លោក​សាស្ត្រាចារ្យ យិត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំងមុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ប្រព្រឹត្តទៅដោយមានការចូលរួមពី​លោក ​សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង​លោក​ឈាង ឡាក់ ប្រធាន​និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​និង​ថ្នាក់​ដឹក​នាំ មន្រ្តីរាជការ កងកម្លាំង គ្រប់ថ្នាក់ ជុំវិញ​រដ្ឋបាលខេត្តស្ទឹងត្រែង និងនិស្សិតសរុបជិត១០០០នាក់។

ក្នុង​ឱកាស​នោះ​លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​មាន​ប្រសាសន៍​ដោយ​ធ្វើ​ការ​វាយតម្លៃ​និង​កោតសរសើរ​ចំពោះការរួមចំណែកបាន​នូវ​ការ​បណ្តុះបណ្ដាលធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល ហើយ​លោក​ក៏​លើក​ឡើង​ពី​អនុស្សាវរីយ៍​ពី​វិរភាព​របស់ក្រុមគ្រូពេទ្យ​ដែលជា​ទ័ពអាវ​ស​ក្នុងការតស៊ូប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ ដែលស្ថានការដ៏លំបាកបំផុត និងសូមអបអរសាទរ ផ្តាំផ្ញើ​ដល់​លោក តាត សុវណ្ណ ដែលបានចាកចេញពីសាលាមកបម្រើការងារនៅទីនេះ​រយៈ​កាល​ជាង​២០​ឆ្នាំ សូម​បន្ត​ការ​ខិតខំប្រឹងប្រែង សម្របសម្រួល ផ្សារភ្ជាប់​អង្គភាព​ជុំវិញ​ខេត្ត ដឹក​នាំ​សាលា​ឱ្យបន្តរីកចម្រើន ទំនើប ទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ក្លាយជាអង្គភាពគំរូ។

សាស្ត្រាចារ្យ​ជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ បាន​ថ្លែងអំណរគុណ ដឹងគុណ ដល់​ថ្នាក់​ដឹក​នាំក្រសួងសុខាភិបាល និងខេត្តស្ទឺងត្រែងនិងបានប្តេជ្ញាគោរពអនុវត្តម៉ឺងម៉ាត់​ចំពោះ​រដ្ឋធម្មនុញ្ញ គោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ខេត្តស្ទឹងត្រែង ពង្រឹងសាមគ្គីភាព ឯកភាព តម្លាភាព គុណភាព ការបង្កើតថ្មី ប្រសិទ្ធភាពការងារ។

ក្នុង​នាម​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី ក្នុងឱកាសនោះ លោក យិត ស៊ុនណារ៉ាបានថ្លែងសាទរ​ចំពោះ​សមិទ្ធផល​ក្រោម​ការ​ដឹកនាំ​របស់​នាយក​សាលាចាស់ ឱសថការី តឹក ឡេងស៊ឺ និង​បាន​ណែនាំ​ដល់​នាយក​សាលាថ្មី វេជ្ជបណ្ឌិត តាត សុវណ្ណ ឱ្យ​បន្ត​ខិតខំ​ថែរក្សា​ពូនជ្រុំ រក្សានូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ចំណេះ​ដឹង​ដល់​និស្សិតទាំងអស់ ឱ្យ​ទទួល​បាននូវចំណេះដឹង​និង​មានក្រោមសីលធម៌វិជ្ជាជីវៈ​ខ្ពស់​ទាំង​នៅក្នុងការរៀនសូត្រ​ក្នុងសាលា​ក៏​ដូចជាពេលចប់ត្រឡប់​ទៅបម្រើការងារនៅតាមមូលដ្ឋាន​របស់ខ្លួនវិញក្លាយជាធនធានដ៏មានគុណភាព ប្រសិទ្ធភាព ចូល​រួម​លើក​តម្កើង​ដល់​វិស័យ​សុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម