សន្តិសុខសង្គម
មេការសំណង់ជនជាតិចិនម្នាក់ធ្លាក់ពីអគារកំពុងសាងសង់ជាន់ទី៤២ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងស្លាប់ភាមៗ
បុរសជនជាតិចិនជាមេការសំណង់ម្នាក់បានធ្លាក់ពីការដ្ឋានសាងសង់អគារខុនជាន់ទី៤២មួយកន្លែងក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចអគារខុនដូកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ZHANG XIAN ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិចិន មុខរបរជាមេការសំណង់ ស្នាក់នៅផ្ទះលេខ ៥២ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកម្មករសំណង់បានអោយដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជាមេការខាងលើបានឡើងពីក្រោមអគារខុនដូកំពុងសាងសង់ខាងលើតាមជណ្តើរយន្ត ដើម្បីត្រួតពិនិត្យការសាងសង់របស់កម្មករ។ លុះពេលឡើងមកដល់ជាន់ទី៤២ បុរសជាមេការបានដើរចេញពីជណ្តើរយន្តបានបន្តិច ក៏ដើរត្រឡប់ទៅក្រោយវិញ សង្ស័យភ្លេចរបស់របរនៅខាងក្រោម ស្របពេលនោះក៏រអិលជើងធ្លាក់ចុះមកក្រោម បណ្តាលឲ្យស្លាប់ភ្លាមៗ បែកសាកសពជាបំណែក បង្កអោយផ្អើលកម្មករ រួមទាំងពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកត្រួតពិនិត្យសពនៅទីតាំងកើតហេតុ។ បន្ទាប់ពីត្រួតពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់អោយខាងស្ថានទូត ជួយបន្តទាក់ទងរកគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ