Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ធ្លាក់​​ផ្ទុះ​ឆេះ​ក្នុង​ប្រទេស​កេនយ៉ា សម្លាប់​មនុស្ស​៣​នាក់

បានផុស

នៅ

យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅតំបន់ឆ្នេរ Malindi របស់ប្រទេសកេនយ៉ា​នៅ​តំបន់​អាហ្រ្វិក ដោយបានសម្លាប់មនុស្សបីនាក់ រីឯអ្នកនៅលើយន្តហោះបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី១១ខែមករានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការរងនគរបាលខេត្ត បានឲ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Kwachocha តាមបណ្តោយផ្លូវហាយវេ Malindi-Mombasa អ្នកស្លាប់ទាំងបីនាក់ រួមមានអ្នកបើកបរម៉ូតូតាក់ស៊ីម្នាក់ ដោយសារយន្តហោះបានផ្ទុះឆេះលើ។ ជនរងគ្រោះពីរនាក់ទៀត ជាអ្នកជិះម៉ូតូ និងអ្នករួមដំណើរស្រីម្នាក់ បានស្លាប់នៅពេលដែលបំណែកនៃស្លាប និងកន្ទុយរបស់យន្តហោះបានបុកពួកគេ ខណៈដែលយន្តហោះបានធ្លាក់ចូលទៅក្នុងអគារមួយ។

ចំណែកអ្នកបើកយន្តហោះម្នាក់ និងសិស្សពីរនាក់ ដែលជិះលើយន្តហោះ កំពុងត្រូវបានព្យាបាលរបួស ដោយសារពួកគេបានលោតចេញពីយន្តហោះ មុនពេលវាធ្លាក់។ មកដល់ពេលនេះប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដនៃ​គ្រោះថ្នាក់​នេះនៅឡើយ​។

គួរបញ្ជាក់ថាតំបន់ Kwachocha ដែលនៅជិតប្រលានយន្តហោះ Malindi និងអ្នកស្រុករជាច្រើនកំពុងតវ៉ាតុលាការជុំវិញគម្រោងរបស់រដ្ឋាភិបាលក្នុងការពង្រីកព្រលានយន្តហោះផងដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម