Connect with us

ព័ត៌មានជាតិ

ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាមានជាង៣០ម៉ឺននាក់

បានផុស

នៅ

សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឱ្យដឹងថាមានជនជាតិខ្មែរដែលកំពុងរស់នៅរដ្ឋនោះជាង៣០ម៉ឺននាក់ ក្នុងនោះជាង៨ម៉ឺននាក់រស់នៅទីក្រុងឡុងប៊ិច។  រដ្ឋកាលីហ្វ័រញ៉ាគឹជារដ្ឋមួយកំពុងរងគ្រោះពីភ្លើងឆេះព្រៃដ៏សកម្ម។

ពលរដ្ឋខ្មែររស់នៅទីក្រុង San Franciso រដ្ឋកាលីហ្វ័រញ៉ាលោក អ៊ុក ចន្ថា បានឱ្យដឹងថារដ្ឋកាលីហ្វ័រញ៉ាចែកជាភាគខាងត្បូង និងភាគខាងជើង។ តាមរបាយការណ៍ពីស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកថានៅភាគខាងត្បូងមានជនជាតិខ្មែរជាង២០ម៉ឺននាក់ និងខាងជើងមានប្រមាណ១០ម៉ឺននាក់។ ទាក់ទងនឹងភ្លើងឆាបឆេះវិញលោកបានឱ្យដឹងថាពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានរាយការណ៍ថាជួបគ្រោះថ្នាក់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេស​លោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងទីក្រុង Long Beach ដែលមានប្រជាជនខ្មែរ-អាមេរិកកំពុងរស់នៅកុះករមិនទាន់មានផលប៉ះពាល់ពីភ្លើងព្រៃនោះទេ។

ភ្លើង​​​​ឆេះ​ព្រៃ​​​នៅ​ទីក្រុង​ Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា បានកើតឡើងក្នុងទីតាំងចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្ស​​ជិត​​២០ម៉ឺន​នាក់ ​ត្រូវ​បង្ខំ​​ជម្លៀស​​ចាក​ចេញ​ពី​ផ្ទះ​​សម្បែង៕

An aerial view shows debris from burned properties, following the Palisades Fire at the Pacific Palisades neighborhood in Los Angeles, California, U.S. January 10, 2025. REUTERS/Daniel Cole

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ១៥ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច៣០ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៣០ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម