សន្តិសុខសង្គម
សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ
សមត្ថកិច្ចកម្ពុជាដឹកនាំដោយឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ បានប្រគល់បុរសជនសង្ស័យបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ តាមច្រកអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។
បុរសជនសង្ស័យមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak pheanoi) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ បន្ទាប់ពីធ្វើឃាតលោក លិម គិមយ៉ា នៅទីក្រុងបាងកក ហើយរត់គេចខ្លួនចូលមកកម្ពុជា។
លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប និងជាអតីតសមាជិកសភាអតីតបក្សប្រឆាំងនៅកម្ពុជា មានសញ្ជាតិបារាំង ត្រូវបានឃាតករបាញ់ប្រហារ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្ដាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់