Connect with us

ព័ត៌មានជាតិ

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

បានផុស

នៅ

ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៥ មក ទឹកស្ទឹងសង្កែនៅប៉ែកខាងក្រោម ក្នុងតំបន់បាក់ព្រា នាដៃទន្លេសាប ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានការរីងស្ងួតហួតហែង ដោយទឹកនៅសេសសល់តែកន្លែងណាដែលមានអន្លង់ជ្រៅតែប៉ុណ្ណោះ ធ្វើឱ្យប្រជាពលរដ្ឋមានតម្រូវការទឹកប្រឈមនឹងបញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមួយចំនួនបានលើកឡើងថា កាលពីអំឡុងខែកញ្ញា នាឆ្នាំកន្លងទៅ ទឹកស្ទឹងសង្កែបានដាច់ម្ដងរួចមកហើយ ដោយពុំមានទឹកប្រើប្រាស់ទាល់តែសោះបើប្រជាពលរដ្ឋត្រូវការ គឺត្រូវដើររកចំណុចណាដែលមានអន្លង់ជ្រៅដើម្បីដួសយកទៅប្រើចំណែកការដាំស្លគឺត្រូវទិញទឹកបរិសុទ្ធប៊ីដុងធំៗដើម្បីយកទៅប្រើប្រាស់។

ប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្ននេះមិនត្រឹមតែខ្វះទឹកប្រើប្រាស់នោះទេ សម្រាប់ស្រូវដែលសង្ឃឹមលើទឹកស្ទឹងហើយមិនទាន់ចេញស្រួលបួលផងឥឡូវនេះគឺត្រូវចប់តែម្ដងដោយសារកង្វះខាតទឹកហើយក៏មិនដឹងទៅរកប្រភពទឹកមកពីណាផ្សេងទៀតបានដែរ ដោយសារនៅតំបន់នោះគឺពឹងផ្អែកទៅលើទឹកស្ទឹងសង្កែតែមួយគត់។

ជុំវិញបញ្ហានេះលោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ថ្មីៗនេះលោកអភិបាលស្រុក​ឯកភ្នំ បានធ្វើសំណើរមកដល់លោករួចហើយដោយសំណូមពរសុំបើកទ្វារទឹកទំនប់ស្ទាក់ទឹកសាលាតាអនដើម្បីឱ្យប្រជាពលរដ្ឋបានផឹកនិងប្រើប្រាស់។

លោកបានបន្តថា កន្លងមកគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ លោកបានធ្វើការផ្សព្វផ្សាយ ស្ដីពីការហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងលើសផែនការកំណត់នោះឡើយ ព្រោះទឹកស្ទឹងសង្កែមិនអាចផ្គត់ផ្គង់បាននោះឡើយ ប៉ុន្តែប្រជាពលរដ្ឋនៅស្រុកឯកភ្នំមិនបានយកចិត្តទុកដាក់ស្ដាប់និងអនុវត្តតាមកាលណែនាំរបស់មន្ទីរនោះឡើយ ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថាចាប់ពីទំនប់ស្ទាក់ទឹកសាលាតាអនទៅដល់ដៃទន្លេគឺនៅសងខាងស្ទឹង សុទ្ធតែស្រូវទាំងអស់ ដូច្នេះហើយទើបបញ្ហានេះត្រូវបានកើតឡើង ដោយសារតែមន្ទីរមិនអាចផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់នោះទេ។

លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្រែប្រាំងនៅទូទាំងខេត្តបាត់ដំបងគឺមន្ទីរអនុញ្ញាតត្រឹមតែ ២៧.០០០ ហិចតាប៉ុណ្ណោះ ហើយបច្ចុប្បន្នមន្ទីរត្រូវថែរក្សាទឹកធ្វើយ៉ាងណាឲ្យដល់ខែឧសភា ដោយសារតែបច្ចុប្បន្ននៅទីតាំងស្តុកទឹក​សេកសក គឺនៅសល់ប៉ុន្មាន ៦០ លានម៉ែត្រគូបប៉ុណ្ណោះ ដូច្នេះការប្រើប្រាស់ទឹកត្រូវមានកម្រិតដោយបច្ចុប្បន្នមន្ទីរអនុញ្ញាតឲ្យទឹកហូរកាត់ស្ទឹងសង្កែសម្រាប់តែការផឹកនិងស្រោចស្រពដំណាំរួមផ្សំបន្តិចបន្តួចប៉ុណ្ណោះ ព្រោះទឹកស្ទឹងបានសង្គ្រោះស្រូវវស្សាលើកទី ២ បាន 100% ដោយគ្រាន់តែប្រព័ន្ធស្ទាក់ទឹកទំនប់កង្ហត គឺប្រើប្រាស់ទឹកដើម្បីស្រោចស្រពស្រូវវស្សាលើកទី ២ អស់ជាង ៥ ម៉ឺនហិចតាទៅហើយ។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា បន្តិចទៀតទឹកស្ទឹងអាចបិទមិនឱ្យស្រោចស្រពដំណាំរួមផ្សំទៅទៀតបានទេ ដោយទុក្ខសម្រាប់ផ្គត់ផ្គង់ឲ្យអង្គភាពរដ្ឋាករទឹកដើម្បីផលិតទឹកស្អាតតែប៉ុណ្ណោះដោយធ្វើយ៉ាងណាត្រូវសន្សំសំចៃ ឱ្យដល់ខែឧសភាទើបអាចមានភ្លៀងធ្លាក់ខ្លះ។ ហើយចំពោះទឹកនៅប៉ែកខាងក្រោម លោកនឹងសិក្សាហើយអាចបើកបន្តិចបន្តួចទៅតាមសំណើរបស់លោកអភិបាលស្រុកឯកភ្នំតែប៉ុណ្ណោះ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១១ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម