Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ឱ្យគ្រប់ភាគី ចូលរួមលុបបំបាត់សំរាម ការប្រើប្រាស់ថង់ប្លាស្ទិក និងការរើសអើងកុមារ ក្នុងសាលា

បានផុស

នៅ

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ រួមគ្នា​បន្ត​ធ្វើការ​ជាមួយគ្នា បំពេញ​ឱ្យ​គ្នា និង​ដើម្បី​ឈាន​ទៅ​លុបបំបាត់​សំរាម ពិសេស​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក អំពើ​ហិង្សា​គ្រប់​ទម្រង់ ការ​រំលោភបំពាន និង​ការ​រើសអើង​ផ្សេងៗ ចំពោះ​កុមារ នៅ​ក្នុង​សាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី«​កម្មវិធី​សាលារៀន​ស្អាត និង​បរិស្ថាន​បៃតង​» កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោកស្រី បាន​បន្ត​ថា ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ផ្ទាល់ បាន​និង​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ ការ​បំពុល និង ការ​ថយ​ចុះ នៃ​ធនធាន​ធម្មជាតិ។ បញ្ហា​ទាំងនេះ មិន​ត្រឹមតែ​គំរាមកំហែង​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ផង ដែល​យើង​ទាំងអស់​គ្នា ត្រូវ​សហការ​ជាមួយគ្នា ដើម្បី​ស្វែងរក និង​ចាត់វិធានការ​នានា ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​ចាប់ផ្ដើម​ពី​សិស្ស​របស់​យើង តាមរយៈ «កម្មវិធី​សាលារៀន​ស្អាត និង​បរិស្ថាន​បៃតង​»។

លោកស្រី​បាន​បន្ត​ទៀត​ថា ចាប់​តាំងពី​ឆ្នាំ ២០២៣ មក ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន ​ដើម្បី​ធ្វើឱ្យ​សាលារៀន​កាន់តែ​ស្អាត និង​កាន់តែ​ប្រសើរ​ឡើង​រួមមាន ស្តង់ដារ​សាលា​គំរូ យុទ្ធនាការ​គ្មាន​កាកសំណល់ និង​កម្មវិធី​ប្រមូល​ទឹកភ្លៀង។

ដើម្បី​ឆ្លើយតប និង​សម្រេចបាន​នូវ​សូចនាករ​សំខាន់ៗ ដែលមាន​នៅក្នុង​ស្តង់ដារ​ទាំង​ ៥ នៃ​សាលារៀន​គំរូ លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ចូលរួម​បំពេញ​បន្ថែម​ដ៏​មាន​សារៈសំខាន់ ពី​វិស័យ​ឯកជន ​និង​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការអនុវត្ត​សកម្មភាព​ជា​អាទិភាព និង​ការ​សម្រេច​បាន​នូវ​ស្តង់ដារ​សាលារៀន​គំរូ ជា​រួម ជាពិសេស​គឺ​ការជួយ​ធ្វើឱ្យ​សាលា​មធ្យមសិក្សា នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដែលជា​សាលារៀន​គោលដៅ​ ដោយ​ផ្តោតលើ​ការគ្រប់គ្រង​កាកសំណល់ និង​ការកែច្នៃ​ឡើងវិញ​ឱ្យទទួល​បានជា​សាលារៀន​ស្អាត ​និង​មាន​បរិស្ថាន​បៃតង ក៏ដូចជា​លើកទឹកចិត្ត ឱ្យ​មាន​ការគ្រប់គ្រង​ និង​ការកែច្នៃ កាកសំណល់​ប្លាស្ទិក​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម