ព័ត៌មានជាតិ
«មណ្ឌលជលសារមហាសែនជ័យ» វត្តដែលកសាងឡើងដំបូងគេនៅខេត្តមណ្ឌលគិរី អ្នកកសាងមានប្រវត្តិមិនធម្មតាឡើយ
វត្តមណ្ឌលជលសារមហាសែនជ័យ គឺជាទីអារាមដ៏បុរាណមួយដែលមានចម្ងាយ ១៥០គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតក្នុងភូមិជីមាត ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ វត្តមណ្ឌលជលសារមហាសែនជ័យនេះ ជាវត្តដែលបានបង្កើតឡើងមុនគេបំផុតនៅក្នុងខេត្តមណ្ឌលគិរី។ ពុទ្ធបរិស័ទចំណុះជើងវត្តនៅតំបន់នោះ ភាគច្រើនជាជនជាតិដើមភាគតិចឡាវ ហើយអ្នកស្រុកនៅតំបន់នោះបានអះអាងឱ្យដឹងថា អ្នកដែលបានកសាងវត្តនេះឡើង គឺមានប្រវត្តិមិនធម្មតាឡើយ។

លោកតា ទុំ សំអៀន អាយុ៦៤ឆ្នាំ ជាគណៈកម្មការអាចារ្យវត្ត និងជាចាស់ទុំរស់នៅតំបន់នោះតាំងពីជំនាន់ដើមមក បានរៀបរាប់ថា ប្រវត្តិដំបូងឡើយមុននឹងកសាងវត្តមណ្ឌជលសារមហាសែនជ័យនេះឡើង មានលោកតាម្នាក់ឈ្មោះលោកតា កាំ ផាន ដែលជាម្ចាស់ស្រុកនៅសម័យនោះ ហើយបានកសាងវត្តនេះឡើងក្នុងអំឡុងឆ្នាំ១៩៥២។ គាត់បានទៅនិមន្តព្រះសង្ឃនៅឯប្រទេសឡាវចំនួន៤អង្គ ដើម្បីប្រសិទ្ធីសាងសង់ ហើយបានដាក់ឈ្មោះវត្តនោះដំបូងថា ទេពចន្ទីគិរីរង្សី ដើម្បីទុកឱ្យពុទ្ធបរិស័ទគោរពប្រតិបត្តិ។

គាត់បានរៀបរាប់បន្តថា ដំបូងឡើយ វត្តនេះសាងសង់ឡើងមានតែកុដិមួយប៉ុណ្ណោះ ហើយមកដល់សម័យសង្គ្រាម ក៏បានបែកបាក់ស្ទើរទាំងស្រុង។ លុះមកដល់ឆ្នាំ២០០៤ ទើបបានស្ថាបនាសាងសង់ឡើងវិញបណ្តើរៗមកដល់ពេលបច្ចុប្បន្ននេះ។ លោកតា ទុំ សំអៀន បានអះអាងថា លោកតា កាំ ផាន ដែលជាផ្តួចផ្តើមវត្តនេះឡើង ធ្លាប់មានស្នាដៃដ៏ធំធេងដោយធ្លាប់បានទាក់បានដំរីសមួយក្បាល មានភ្លុកម្ខាងយកទៅតាមខេត្តរតនគិរីទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ពេលនោះ ទ្រង់បានសព្វព្រះរាជហរទ័យយ៉ាងខ្លាំង ហើយបានព្រះប្រទានមេដាយមាសជូនលោកតា កាំ ផាន ជាការតបស្នង និងអនុញ្ញាតឱ្យលោកតាអាចដើរហើរទៅគ្រប់ទិសទីក្នុងប្រទេស ដោយមិនមានការព្រួយបារម្ភឡើយ។ ក្នុងសម័យនោះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ មានការកោតស្ញប់ស្ញែងពីស្នាដៃដ៏ធំធេងរបស់គាត់ណាស់។ សាក្សីដែលដឹងឮរៀងគាត់ទាក់បានដំរីសនេះ ខ្លះនៅរស់ក្នុងភូមិដល់ពេលបច្ចុប្បន្ននៅឡើយ។

ក៏ប៉ុន្តែ បើតាមឯកសាររបស់មន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី គឺវត្តមណ្ឌលជលសាមហាសែនជ័យនេះ ឈ្មោះដើមហៅថា វត្តទេពចន្ទីគិរីរង្សី ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥២ ផ្ដួចផ្ដើមបង្កើតឡើងដោយលោក ទេព ចន្ទី ចៅហ្វាយខេត្តក្រចេះជំនាន់នោះដោយមានព្រះភិក្ខុ ប៊ូ ជនជាតិឡាវ ជាព្រះចៅអធិការវត្តកសាងបានព្រះវិហារមួយ។ ក្រោយមកកសាងបានកុដិមួយខ្នងដោយភិក្ខុ បេត ជនជាតិខ្មែរ។ ក្រោយមកទៀតដល់ឆ្នាំ១៩៧០ ប្រទេសមានសង្គ្រាម ធ្វើឱ្យអារាមនេះខ្ទាំខ្ទេចស្ទើរទាំងស្រុងនៅសល់តែខឿនព្រះវិហារតែប៉ុណ្ណោះ ហើយមិនមានការរីកចម្រើនអ្វីនោះឡើយ ព្រោះប្រជាជននៅតំបន់នោះ ភាគច្រើនសុទ្ធសឹងតែជាយោធា។ម្យ៉ាងទៀត នៅតំបន់នោះសម្បូរទៅដោយព្រៃក្រាស់ ស្ថានភាពផ្លូវក៏លំបាក។
ប្រធានមន្ទីររធម្មការ និងសាសនា ខេត្តមណ្ឌលគិរី លោក ទូច រស្មី បានអះអាងឱ្យដឹងថា មកដល់ឆ្នាំ២០០៤ វត្តអារាមមួយនេះ ត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ។ ពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាកសាងឡើងវិញ បានកុដិមួយខ្នង និងព្រះភិក្ខុ ខឿន គង់នៅដោយប្រើឈ្មោះវត្តទេពចន្ទីគិរីរង្សីដដែល។ រហូតមកដល់ឆ្នាំ២០០៧ លោក ញ៉ែម វ៉ាននី ស្នងការនគបាលខេត្តមណ្ឌគិរីជំនាន់នោះ និងសហការី បានផ្ដួចផ្ដើមកសាងបានសាឡុំមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីនិងបានកសាងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។ លោកស្នងការខេត្ត បានរួមមតិគ្នាជាមួយគណៈកម្មការអាចារ្យវត្ត ចៅអធិការ បានកែឈ្មោះវត្តនោះមកជាវត្តមណ្ឌលជលសាមហាសែនជ័យវិញ ដោយហេតុថាវត្តនេះមានឈ្មោះមណ្ឌលជលសារមហាសែនជ័យ ព្រោះតែនៅក្នុងឃុំនេះស្ថិតនៅតាមជួរដងទន្លេសម្បូរទៅដោយភោគផលធម្មជាតិ ដែលហៅថាទន្លេស្រែពក ខេត្តមណ្ឌលគិរី។ ដូច្នេះ ទើបដាក់ឈ្មោះវត្តនេះរហូតដល់សព្វថ្ងៃ។

អាចារ្យគណៈកម្មការ និងចៅអធិការវត្តមណ្ឌលជលសារមហាសែនជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាវត្តនេះឱ្យបានគង់វង្សយូរអង្វែង និងជួយកសាងសមិទ្ធផលផ្សេងៗបន្ថែមទៀត ព្រោះវត្តនេះ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ហើយ កសាងដោយអ្នកមានស្នាដៃអាចទាក់ដំរីសមួយក្បាលជូនព្រះមហាក្សត្រខ្មែរ៕
ដោយ ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ