Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ចុះពិនិត្យ​ទីតាំង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​តំបន់​ជ្រៃ​ធំ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ពិនិត្យ និង​ជួយ​រៀបចំ​វិធានការ​ដើម្បី​គ្រប់គ្រង​ទីតាំង​ដែល​ទើបបាន​ប្រែក្លាយជា​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​កន្លែង​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​ជ្រៃ​ធំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​សំណូមពរ​ពី​អជ្ញាធរ​ខេត្តកណ្តាល ដែល​កំពុងធ្វើការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ដោយសារ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ខេត្ត​មានការ​កើន​ឡើងជា​គំហុក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ជាពិសេស​នៅ​តំបន់​ជ្រៃ​ធំ​តែម្តង ដែល​ក្រុមការងារ​បច្ចេកទេស​សុ​ខា​ភិ​បាល ត្រូវ​រៀបចំ​វិធានការ ដើម្បី​គ្រប់គ្រង​ទីតាំង​ដែល​ទើបបាន​ប្រែក្លាយជា​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​កន្លែង​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​តំបន់​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកណ្តាល នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មានការ​កើន​ឡើងជា​គំហុក​។ សម្រាប់​ខេត្តកណ្តាល​ថ្ងៃ​នេះដែរ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២២​នាក់ ខណៈដែល​ថ្ងៃ​ម្សិលមិញ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ រហូតដល់​ចំនួន​៦៤​នាក់​។​

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ តួលេខ​ជា​សរុប កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១,៥០៥​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៨៤០​នាក់​, និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦៦២​នាក់ និង​ករណី​ស្លាប់​ចំនួន​០១​នាក់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម