Connect with us

កីឡា

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

បានផុស

នៅ

កីឡាករ Neymar ត្រូវបានគេរំពឹងថាអាចនឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Lionel Messi និង Luis Suarez នៅក្លិប​អាមេរិក​ Inter Miami ដើម្បីបង្កើតប្រវត្តិសាស្រ្ដ​ថ្មី​មួយ​ដែល​អតីត​ខ្សែ​ប្រយុទ្ធកំពូលទាំង៣ MSN ម្ដងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Javier Mascherano ជាអតីតកីឡាករ Barcelona ធ្លាប់លេងជាមួយ Neymar បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Inter Miami បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានជុំវិញ ការចុះផ្សាយ​ពី​ក្លិប​ដែល​នឹងអាចនាំយកខ្សែប្រយុទ្ធប្រេសុីល មកលេងជុំគ្នាជាថ្មីម្ដងទៀតនៅក្លិប Inter Miami ។

លោក Javier Mascherano បាននិយាយថា ៖«យើងមិនអាចនិយាយអ្វីអំពី Neymar បានទេ ពីព្រោះយើងគ្មានផែនការអ្វីសោះ។ ជាក់ស្តែង Neymar គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គ្រូបង្វឹកគ្រប់រូបនៅលើពិភពលោកចង់បានគាត់នៅពេលនេះ ប៉ុន្តែអ្នកដឹងហើយពីច្បាប់របស់ MLS ជុំវិញប្រាក់ខែកីឡាករ។ សម្រាប់​យើង​ក្នុង​ពេល​នេះ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ព្យាយាម​គិត​អំពី​គាត់»។

Neymar ទំនងជាអាចនឹងចាកចេញពីក្លិប Al-Hilal នៅរដូវក្តៅនេះ ដោយសារក្រុមលីគ Saudi Pro League ត្រូវបានគេរាយការណ៍ថានឹងមិនបន្តកិច្ចសន្យាឲ្យគាត់មួយឆ្នាំទៀត។

កីឡាករវ័យ៣២ ឆ្នាំរូបនេះបានរក្សាភាពស្ងៀមស្ងាត់ ចំពោះអ្វីដែលគេលើកឡើងពីអនាគតរបស់ខ្លួន ខណៈ​រូបគេចង់ស្តារ​កាយសម្បទាពេញលេញ និងបង្កើនសមត្ថភាពឲ្យល្អឡើងវិញ ដើម្បីអាចវិលត្រឡប់ចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម