សេដ្ឋកិច្ច
កម្ពុជាកំពុងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅគោលដៅថ្មីៗ
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកាន់តែច្រើនបន្ថែមទៀត។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនូបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃអាកាសយានដ្ឋាន VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។
លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។
ក្រសួងទេសចរណ៍ក៏កំពុងធ្វើការទំនាក់ទំនង និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងជើងហោះហើរជួលរវាងគោលដៅកម្ពុជាជាមួយគោលដៅបណ្ដាប្រទេស តំបន់ និងទីក្រុងផ្សេងៗនៅក្រៅប្រទេស។
លោក រដ្ឋមន្ត្រី និងភាគីក្រុមហ៊ុន បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមជើងហោះហើរជិត ៥ លាននាក់ (៤ ៩៧៨ ៦៦៣) មានការកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ