Connect with us

ព័ត៌មានអន្ដរជាតិ

​តារា​ហូលីវូដ​ចេញមុខ​រិះគន់​​​​​វិស័យ​ធានារ៉ាប់រង​លំនៅឋាន​​​​នៅ​​​ LA

បានផុស

នៅ

យោង​​តាមការ​ផ្សាយ​របស់ Geo News  តារា​​សម្តែង​​​​​ហូលីវូដ (Hollywood) ​លោក Tyler Perry ​បានរិះគន់​​ក្រុម​ហ៊ុន​ធានារ៉ាប់រង​​​​ចំពោះ​ការ​​បោះបង់​ចោល​ជនរងគ្រោះ​​​ក្នុង​​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង​​​​នៅ​​ Los Angeles ដែលបំផ្លាញ​ដល់​ផ្ទះប្រជាជន​​​ជា​ង​១ម៉ឺន​ខ្នងដែល​​បង្ក​​ឲ្យ​មាន​ការ​ជជែក​វែកញែក​ពី​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​​​​ទូទៅ​​​​។

លោក Tyler Perry ដែលល្បីល្បាញ​នៅក្នុងរឿងភាគ Diary Of A Mad Black Woman។ Geo News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tyler Perry បាន​និយាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំពោះ​ការ​បោះ​បង់​ចោល​ជន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​នៅ​ Los Angeles។ លោក Tyler Perry ​ជា​​តារាសម្តែងហូលីវូដ​ដែល​ទទួលបានភាពល្បីល្បាញដោយសារការ​សម្តែង​​​នៅក្នុងរឿងភាគ Diary Of A Mad Black Woman ។ នេះ​បើ​យោង​តាមការ​ផ្សាយ​ដដែល​។

ដោយរំឮកពីឧប្បត្តិហេតុនៃអគ្គីភ័យដ៏សាហាវ​​ក្នុងរយៈពេល​ជិត​​​១​សប្តាហ៍​​កន្លងមក​នេះ លោក Tyler បាន​សរសេរ​​នៅ​លើ​បណ្តាញ​សង្គម​Instagram របស់​ខ្លួន​ថា៖«​មើល​ទៅ​កូនស្រីប្រើទុយោសួនច្បារដើម្បីព្យាយាមការពារផ្ទះរបស់ឪពុកម្តាយអាយុ​៩០​ឆ្នាំរបស់នាងព្រោះការធានារ៉ាប់រងរបស់ពួកគេត្រូវបានលុបចោលគឺគ្រាន់តែជាការសោកស្តាយចំពោះខ្ញុំ»​។

តាម​ការ​ចុះ​ផ្សាយ​នោះ​ លោក Tyler Perry បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងបានលុបចោលគោលការណ៍របស់ពួកគេសម្រាប់អ្នករស់នៅតំបន់ Altadena, Pacific Palisades និងដីដែលងាយនឹងភ្លើងឆេះផ្សេងទៀត មុនពេលដែលភ្លើងបានចាប់ផ្តើមពីថ្ងៃទី៧​​​ខែមករា ឆ្នាំ២០២៥​។

តារាសម្តែងវ័យ៥៥​ ឆ្នាំរូបនេះបានបន្ថែមថា៖«តើនរណា​ផ្សេងទៀតយល់ឃើញថា វាគួរឱ្យរន្ធត់ដែលក្រុមហ៊ុនធានារ៉ាប់រងអាចយកប្រាក់រាប់ពាន់លានដុល្លារពីសហគមន៍ជាច្រើនឆ្នាំ»​។

តាមការ​បូក​សរុប​​​​នៃ​ការ​ឆេះ​ អគ្គិភ័យ​ជា​ច្រើន​កន្លែង​ នៅ Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១៥៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។ ក្នុងចំណោម​​ការ​ឆេះ​ទាំង​នោះ ភ្លើងឆេះព្រៃ​ នៅ​តំបន់​ Palisades មានទំហំធំជាងគេ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់ Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩៥១០ហិកតា។

យោងតាម​ការផ្សាយ​របស់​ Los Angeles Times ក្រុមហ៊ុន​ធានារ៉ាប់រង​​នៅ​កាលីហ្វ័រញ៉ាមិន​បាន​គិត​គួរ​​​​​កែសម្រួល​​ឡើង​វិញ​នូវ​គោល​នយោបាយ​​ផ្ទះ​​បន្ទាប់​ពីផុតសុពលភាព ​ទោះបី​​ជា​​​ពួកគេ​ត្រូវ​ជួនដំណឹង​​ដោយ​​​ទុករយៈពេល​៧៥ថ្ងៃ​។ ទោះបី​ជា​បែបណា​ក្តី​​​ គោល​នយោបាយ​​នៅ​មាន​ជាធរមាន​ អាចត្រូវ​បាន​លុបចោល​​ដោយសារ​ហេតុផល​​​មិន​បង់បុព្វលាភ ឬក៏ឆបោក​។​

តាមការ​ចុះ​ផ្សាយ​ដដែល​ បាន​បង្ហាញ​ថា ​​​​ក្រុមហ៊ុន​ធានារ៉ាបរង​​បាន​ទម្លាក់​ចូល​​​​​ការស្នើសុំបណ្ណធានារ៉ាប់រង​​​រាប់​សែន​ ​នៅទូទាំង​រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​​​ការកើន​ឡើង​ហានិភ័យ​ដោយសារ​ខ្វល់​ខ្លាំំង​ និង​ការ​រួម​ចំណែក​​ពី​ការប្រែប្រួល​អាកាសធាតុ។

នាយកដ្ឋាន​​ធានារ៉ាប់រង​​​បាន​និយាយថា ​ប្រជាជន​​រស់​នៅ​​​តំបន់​​ភ្លើងឆេះ អាច​ជាកម្មវត្ថុ​នៃ​ការ​មិន​​​​កែសម្រួល​ឡើង​វិញ​ភ្លាមៗ ដែល​នឹង​​បណ្តាល​​ឲ្យ​ផ្អាក​មិនផ្តល់​សំណង​​៕​

ដោយ រ៉ាន់ រើយ​

រថយន្តឆេះ​ក្នុង​ហេតុ​​ការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ the Palisades។ Reuter
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម